Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយប៉ុស្តិ៍រដ្ឋបាលពោធិ៍អង្គ្រង រាលកៃកាំភ្លើងផ្ទុះមួយគ្រាប់បណ្តាលឱ្យស្លាប់យុវជនម្នាក់ , លោកស្នងការខេត្តកំពង់ស្ពឺ កំពុងស្រាវជ្រាវករណីឃាតកម្មនេះ

កំពង់ស្ពឺ:នាយប៉ុស្តិ៍នគរបាលពោធិ៍អង្រ្គងរាលកៃកាំភ្លើងAK47មួយគ្រាប់ចំជនរងគ្រោះម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣ខែតុលាឆ្នាំ២០២៥ នៅលើផ្លូវបេតុង ភូមិក្រញូង  ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ  ។

លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សមត្ថកិច្ចកំពុងធ្វើការលើ ករណីឃាតកម្មបង្កដោយមេប៉ុស្តិ៍អង្គ្រងកាលពីយប់មិញ ហើយលោកបន្ថែមទៀតថា ជនសង្ស័យមិនទាន់រត់ចេញពីខេត្តនៅឡើយនោះទេ ។

សមត្ថកិច្ចស្រុកបសេដ្ឋបានឱ្យដឹងថា មានករណីផ្ទុះអាវុធបណ្តាលឲ្យស្លាប់ជនរងគ្រោះឈ្មោះផា រ៉ាយុ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិព្រៃស្រូល ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ស្លាកត្រូវទ្រូងខាងឆ្វេង១គ្រាប់ ។

មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលពោធិ៍អង្រ្គង ចំនួន៥នាក់  ដែលដឹកនាំដោយ ឈ្មោះ ទ្រី បូរិន ភេទប្រុសអាយុ៣៨ ឆ្នាំឋាន:ជានាយប៉ុស្តិ៍   បានចេញល្បាតតាមដងផ្លូវ ដើម្បីថែរក្សា សណ្តាប់ធ្នាប់សាធារណ: ខណ: មានមុខសញ្ញាសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងបានហៅឲ្យឈប់ ដើម្បីពិនិត្យ តែមិន ព្រមឈប់ បានជិះម៉ូតូត្រឡប់ក្រោយ បំបុកប៉ះនឹងឈ្មោះទ្រី បូរិន(ជាមេប៉ុស្តិ៍)  បណ្តាលឲ្យរាល់កៃអាវុធAK47 ផ្ទុះ១គ្រាប់ត្រូវចំទ្រូងឆ្វេងឈ្មោះ ផា រ៉ាយុ (ជាអ្នកឌុប) បណ្តាលឲ្យស្លាប់ ។

សមត្ថកិច្ចបានបន្តទៀតថាក្រោយកើតហេតុ ឈ្មោះទ្រី បូរិន បានយកអាវុធ និងប្រគល់ខ្លួន ជូនលោកអធិការស្រុកបសេដ្ឋ ដើម្បីអនុវត្តតាមនីតិវិធី ។
ឈ្មោះទ្រី បូរិន បានសារភាពថា នៅពេលហេតុការណ៍កើតឡើង ដោយឃើញក្មេងជិះម៉ូតូត្រឡប់ក្រោយ ខ្លួនបានលើកអាវុធឡើងលើ ដើម្បីគំរាមឲ្យក្រុមក្មេងឈប់តែបណ្តាលឲ្យរាល់កៃ ផ្ទុះ១គ្រាប់ ត្រូវជនរងគ្រោះតែម្តង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×