ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥នេះ កម្មករ កម្មការិនីរោងចក្រតារាល អ៊ីនធើណេសិនណល ឯ.ក (TARAL INTERATIONAL CO., LTD) រាប់ពាន់នាក់បានបន្តប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខរោចក្រទាមទារឱ្យថៅកែរោងចក្រដោះស្រាយបញ្ហា២ចំណុចរួមមាន ៖
១. កម្មករនិយោជិតស្នើសុំផ្ដល់លុយថ្លៃបាយថ្ងៃត្រង់ចំនួន ២,០០០រៀល ១នាក់ ក្នុងមួយថ្ងៃ។
២. កុំឱ្យក្រុមហ៊ុនកាត់លុយ អំឡុងពេលតវ៉ា ២ថ្ងៃ កន្លងមក។
នេះជាថ្ងៃទី៣ហើយដែលកម្មករ កម្មការិនីធ្វើការតវ៉ា ស្ថិតនៅផ្លូវជាតិលេខ៣ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងគោបំណងទាមទារឱ្យក្រុមហ៊ុនអនុវត្តលក្ខខណ្ឌទូទៅនៃការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌនរបបសន្តិសុខសង្គម ឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងវិស័យការងារ។ ថ្ងៃនេះផងដែរនៅវេលាម៉ោងប្រមាណ១០ព្រឹក កម្មករ កម្មការិនីបានយល់ព្រមចូលធ្វើការវិញបន្ទាប់ពីនាយកក្រុមហ៊ុនយល់ព្រមមិនកាត់លុយរយៈពេល ២ថ្ងៃ ដែលពួកគាត់ធ្វើការតវ៉ា ចំណែកលុយបាយថ្ងៃត្រង់២០០០៛ក្រុមហ៊ុនមិនទាន់សម្រេចឱ្យនៅឡើយទេ។
សូមបញ្ជាក់ថា ជាលទ្ធផលកន្លងមកតំណាងកម្មករបានជួបចរចាគ្នាជាមួយ និងខាងរោងចក្រ ដោយមានការសម្របសម្រួលពីអាជ្ញាធរ និងភាគីពាក់ព័ន្ធប៉ុន្តែទោះជាយ៉ាងណាក៏នៅមានចំណុចមួយចំនួនមិនទាន់ទទួលបានឯកភាពគ្នាស្រុះស្រួលគ្នានៅឡើយទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



