Saturday, October 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៩ថ្ងៃហើយ មនុស្សចំនួន៤នាក់ ដែលបានបាត់ខ្លួនដោយទឹកជំនន់ មិនទាន់រកឃើញនៅឡើយ

ខេត្តរតនគិរី ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥បានចាត់ ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ចុះសួរ
សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនក្រុមគ្រួសារជនរងគ្រោះដោយទឹកជំនន់ចំនួន ២គ្រួសារ រស់នៅពីង ឃុំសាមគ្គី ស្រុកអូរជុំ ហើយបានបាត់ខ្លួន មនុស្ស៤នាក់នៅមិនទាន់រកឃើញនៅឡើយ។

ក្នុងឱកាសនេះ ឯកឧត្តម ងិន ណែល ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិង
ឯកឧត្តម ញ៉ែម សំអឿនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរីបានម្តែងនូវការ អាណិតអាសូរ សោកស្តាយ និងការអាណិតអាសូរព្រមទាំងសមាណចិត្តដ៏ក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារ ជនរងគ្រោះ ប្រ្រុសស្រីក្មេងចាស់ចំនួន៤នាក់ដែលបានបាត់ខ្លួន និងបានប្រគល់ជូនថវិការបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ។ ដោយឡែក ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ក៏បានជូនថវិកាផ្ទាល់ខ្លួន ៣លានរៀល អង្ក៥០គីឡូ មី ៤កេស ទឹកសុទ្ធ៤កេស។

សូមរំលឹកថា រយ:ពេល៩ថ្ងៃហើយ មនុស្សប្រុសស្រីក្មេងចាស់ចំនួន៤នាក់ ដែលបានបាត់ខ្លួន មិនទាន់រកឃើញនៅឡើយ។ ករណីនេះជាលើកទីមួយហើយ ពុំដែលមានឧបទ្ទវហេតុនេះកើតឡើងនៅក្នុងទឹកដីខេត្តរតនគិរីនោះទេ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើង នៅវេលាយប់រំលងអធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ នៅត្រង់ចំណុចអូរប៉ាជាន់ ផ្ទះចាំចម្ការទុរេន ស្ថិតក្នុងភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី គ្រួសារចំនួន២គ្រួសារ បានជួបឧបទ្ទវហេតុ ដោយគ្រោះធម្មជាតិ ទឹកជំនន់ភ្លៀងហក់ឡើងយ៉ាងខ្លាំង ហូរមកបុកចំផ្ទះបណ្តាលឲ្យប៉ើងចូលក្នុងទឹក ហើយមនុស្សដែលនៅក្នុងផ្ទះនោះ ក៏បានទឹកហូរគួចលិចយកទៅបាត់ទាំងអស់ ហើយដើមឈើនៅក្បែរនោះក៏រលំបាក់ហូរទៅតាមទឹកផងដែរ។

ភ្លាមៗអាជ្ញាធរស្រុក កម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋាន ប្រជាការពារភូមិ និងប្រជាពលរដ្ឋនៅក្នុងភូមិ ក៏បាននាំគ្នាស្វែងរកជនរងគ្រោះទាំងពីគ្រួសារនៅតាមដងអូរ ដោយក្នុងនោះក៏បានជួបប្រទះឃើញសាកសពជនរងគ្រោះម្នាក់ នៅល្ងាចថ្ងៃទី២៦កញ្ញា នៅចម្ងាយពីផ្ទះរបស់ជនរងគ្រោះ ប្រមាណមួយគីឡូម៉ែត្រ។ជនរងគ្រោះដែលបានរកឃើញនោះឈ្មោះ ជុំ វ៉ាត់ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិទំពួន។ ដោយឡែកមនុស្សទាំង៤នាក់ផ្សេងទៀត នៅមិនទាន់បានរកឃើញនៅឡើយទេ មកទល់និងពេលនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×