ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងក្រុមអន្តរាគមន៍ បង្ការ-បង្ក្រាប
បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៩:៤០ នាទី រហូតដល់ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:៣០ នាទី សមត្ថកិច្ចយើងបានចុះប្រតិបត្តិការ បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( លួចយកម៉ូតូ ) ០១ ករណី និងបានធ្វើការនាំខ្លួន ជនសង្ស័យ ០៩ នាក់ មកកាន់ស្នងការដ្ឋាន ។
1️⃣ ឈ្មោះ ហឿន រក្សា ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
2️⃣ ឈ្មោះ អៀង មុន្នី ភេទ ប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
3️⃣ ឈ្មោះ ចិត្ត ណាវី ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ។
4️⃣ ឈ្មោះ ណែត ម៉េងហួរ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
5️⃣ ឈ្មោះ ខាន ប៊ុនរ: ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
6️⃣ ឈ្មោះ ថា ដាវីត ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
7️⃣ ឈ្មោះ ហឿម ចាន់ថា ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ( ជាអ្នកទទួលផលចោរកម្ម )
8️⃣ ឈ្មោះ កាន គីម ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ( ជាអ្នកទទួលផលចោរកម្ម )
9️⃣ ឈ្មោះ ឡុង សុជា ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ( ជាអ្នកទទួលផលចោរកម្ម )
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា៖ កន្លងមកខ្លួនពិតជាបានធ្លាប់ធ្វើសកម្មភាព លួចយកម៉ូតូ ចំនួន ១១ លើក មកហើយ ដោយនៅក្នុងខេត្តបាត់ដំបងចំនួន ០៦ លើក ខេត្តបន្ទាយមានជ័យ ០៤ លើក និងខេត្តកំពង់ឆ្នាំង ០១ លើក ។
វត្ថុតាងដកហូតរួមមាន ៖- ម៉ូតូ ចំនួន ១៥ គ្រឿង- ស្លាកលេខ ចំនួន ២១ សន្លឹក។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


