កម្លាំងគយ និងរដ្ឋាករកម្ពុជា បានចុះឡោមព័ទ្ធទីតាំងឃ្លាំងស្តុកទំនិញ មួយកន្លែង ដែលសង្ស័យនាំប្រហិតក្លាសេ និងផ្លែឈើពីថៃ មកស្តុកចែកចាយ។ ប្រតិបត្តិការនេះធ្វេីឡេីងនៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ ដែលស្ថិតតាមបណ្ដាលផ្លូវលេខ៣៨ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នារសៀលម៉ោង១៤:៣០នាទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅឃ្លាំង១០០០ ផ្លូវ ៣៨សេ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ដោយមានការសម្របសម្រួល និងសហការពីតំណាងម្ចាស់ទំនិញ មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រី កង រាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការត្រួតពិនិត្យ អនុលោមភាពទំនិញដែលបានរក្សាទុកនៅក្នុងឃ្លាំងខាងលើដូចខាងក្រោម៖
- ប្រហិតសាច់ភ្លាម LUFផលិតនៅប្រទេស ថៃ ចំនួន 552 កេស ស្មើ 5.520គីឡូក្រាម EXP: 2021-07-27
- ប្រហិតដង្កៀបក្តាម Fផលិតនៅប្រទេស ថៃ ចំនួន 224 កេស ស្មើ 2,440 គីឡូក្រាម EXP: 2027-07-27
- ប្រហិតបង្កង PFFPផលិតនៅប្រទេស ថៃ ចំនួន 112 កេស ស្មើ 1,120 គីឡូក្រាម EXP: 2007-07-27
- ប្រហិតបង្គា PFPផលិតនៅប្រទេស ថៃ ចំនួន 618 កេស ស្មើ ៤.180 គីឡូក្រាម EXP: 2027-07-27
- ប្រហិតម៉ាតី ផលិតនៅប្រទេស វិថៃ ចំនួន 104 កេស ស្មើ 1,040 គីឡូក្រាម EXP: 2027-07-27
- ប្រហិតតៅហ៊ូផលិតនៅប្រទេស ថៃ ចំនួន 60 កេស ស្មើ 600 គីឡូក្រាម EXP: 2007-07-27
- ផ្លែប៉ោម ផលិតនៅប្រទេស ចិន ចំនួន 6,665 កេស ស្មើ 50.985 គីឡូក្រាម
សរុបប្រាំពីរមុខទំនិញ មាន 8,335 កេស ស្មើនិង 76.885 គីឡូក្រាម
តាមការស្រាវជ្រាវពិនិត្យជាក់ស្តែង និងតាមការបំភ្លឺរបស់ម្ចាស់ដល់សមត្ថកិច្ច គយ ឃើញថាទំទិញដែលបានរៀបរាប់ខាងលើ ពីមានបង្កាន់ដៃពន្ធនៅចូលនោះទេ។
ជាមួយនោះដែរ មន្ត្រី គយ- រដ្ឋាករ រួមនឹងកម្លាំងសមត្ថកិច្ចចម្រុះ បានសម្រេចខ្លុំបេកន្លែងបង្កកនេះ បណ្តោះអាសន្ន រងចាំ មន្ត្រី (បកក) ចុះពិនិត្យ ។
ក្រុមការងារត្រួតពិនិត្យបានបិទបញ្ចប់នៅវេលាម៉ោង ១៨:៥នាទីនាថ្ងៃខែឆ្នាំដដែល ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


































