ខេត្តកំពង់ចាម:”គិតត្រឹមរយៈពេល៨ខែដើមឆ្នាំ២០២៥ នេះភ្ញៀវទេសចរណ៍អន្តរជាតិអញ្ជើញមកលេងនៅកម្ពុជាមានប្រមាណជាង៤លាននាក់ហើយភ្ញៀវជាតិវិញមានប្រមាណ១៧លាននិង២៨ ម៉ឺននាក់គឺមានការកើនឡើង៥៣% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤”។នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងនៅក្នុងព្រឹត្តិការណ៍ដើរដើម្បីសន្តិភាព walk for peace ហ្នឹងអបអរសាទរដើរពិភពលោកworld walking day ដោយធ្វើឡើងនៅព្រឹកថ្ងៃទី៥តុលាឆ្នាំ ២០២៥ស្ថិតនៅវិមានឯករាជ្យ ក្រុងកំពង់ចាម ជាមួយនោះមានការចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ព្រមទាំងបងប្អូនគ្រីសបរិស័ទ ជនបរទេសសរុបចំនួនប្រមាណ៥០០០នាក់។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ថា: កម្មវិធីដើរសន្តិភាពនេះគឺធ្វើឡើងបន្ទាប់ពីខេត្តព្រៃវែងដោយមានការអនុញ្ញាតពីក្រសួងទេសចរបានឲ្យខេត្តកំពង់ចាមធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ ដោយមានការចូលរួមចម្រុះជាតិសាសន៍មកពីតាមបណ្ដាប្រទេសនានាលើពិភពលោកក្នុងនោះមានការដង្ហែកាន់ភ្លើងគប់ ដើរចេញពីទិសខាងលិចមកកើត។គួររំលឹកថាកម្មវិធីនេះកាលពីឆ្នាំទៅបានធ្វើឡើងមានមនុស្សចូលរួមប្រមាណ៣៨ ម៉ឺននាក់មកពី៩៤ប្រទេស ទូទាំងពិភពលោក ព្រឹត្តិការណ៍ដើរនេះដើម្បីបង្ហាញឲ្យឃើញថាកម្ពុជាស្រឡាញ់សន្តិភាព។ជាមួយនោះសូមចូលរួមរំលែកទុកដល់គ្រួសារព្រះអយុទ្ធជនដែលបានពលីដើម្បីការពារជាតិហើយសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបាននោះទេតាមរយៈក្រោមការដឹកនាំរបស់សម្ដេចបវរគឺបានខិតខំដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃតាមរយៈការទូតនិងច្បាប់អន្តរជាតិធ្វើបែបនេះទើបមានសន្តិភាពយូរអង្វែង។
ឯកឧត្តមហួត ហាក់ មន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ដោយលើកឡើងថាការដើរនេះដើម្បីចូលរួមក្នុងរដូវហ្គ្រីនស៊ីហ្សិន ក៏ដូចជាការផ្សព្វផ្សាយពីទេសចរណ៍ខេត្តកំពង់ចាម ដើម្បីបង្ហាញឲ្យពិភពលោកដឹងថាកម្ពុជាត្រូវការសន្តិភាពពេញលេញមានសាមគ្គីភាពរឹងមាំសុខដុមរមនាទូទាំងប្រទេស។ ជាមួយនោះក៏សូមដឹងគុណដល់កងវីរៈយុទ្ធជនជើងមុខដែលបានឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជាថៃដើម្បីទប់ទល់កុំឲ្យមានការឈ្លានពានពីសត្រូវ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍បន្តថា សូមគាំទ្រពេញទំហឹងចំពោះសម្ដេចបវរធិបតីក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធីផ្អែកទៅលើច្បាប់អន្តរជាតិ។ជាមួយនោះក៏សូមកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដែលបានសហការជាមួយក្រសួងទេសចរណ៍ ដើម្បីបង្កើតនូវភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ។ ព្រឹត្តិការណ៍កីឡាដើរសន្តិភាពនេះគឺមានអ្នកចូលរួមប្រមាណ៥០០០នាក់ ក្នុងនោះមានព្រះសង្ឃចំនួន២៥០អង្គ មន្ត្រីរាជការជុំវិញខេត្តព្រមទាំងជនបរទេស ។ជាការពិតណាស់ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានធ្វើឲ្យប្រទេសយើងមានសុខសន្តិភាពហើយសម្ដេចបវរធិបតីគឺបានដឹកនាំបន្តរក្សានៅសន្តិភាពនេះជូនដល់ពលរដ្ឋ ។
សូមបញ្ជាក់ថាការដើរនេះគឺដើម្បីបញ្ចេញជាពុលនៅក្នុងខ្លួនប្រាណនិងបានជួយសម្រួលដល់ផ្លូវដង្ហើមឲ្យម្នាក់ៗទទួលបាននូវសុខភាពល្អ មានទាំងផ្លូវកាយនិងផ្លូវចិត្ត។ នៅកម្ពុជាមានរដូវកាលចំនួនពីរក្នុងនោះមានហៃស៊ីហ្សិននិងgreen season (រដូវបៃតង)
ជាមួយនោះរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកីឡាដើរបែបនេះគឺជាមាសបៃតង
ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមការការពារបរិស្ថាននិងវប្បធម៌ជាតិនិងជាប្រភពកំណើនសេដ្ឋកិច្ចដ៏សំខាន់នៅតាមមូលដ្ឋានការបង្កើតឱកាសការងារក្នុងការទាក់ទវិនិយោគដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅទូទាំងកម្ពុជារក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី















