ហ្ស៊ឺណែវ: ក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ នៅរសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានធ្វើបទអន្តរាគមន៍ឆ្លើយតបទៅនឹងបទបង្ហាញរបាយការណ៍ប្រចាំប្រទេសរបស់អគ្គលេខាធិការ/OHCHR ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពនៅកម្ពុជា (បទអន្តរាគមន៍ភ្ជាប់)។
សេចក្ដីថ្លែងការណ៍របស់រាជទូត អ៊ុន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ក្នុងសម័យប្រជុំលើកទី៦០ ក្រុមប្រឹក្សាសិទ្ធិមនុស្ស លើរបៀបវារៈទី១០៖ ការបង្ហាញរបាយការណ៍ឧត្តមស្នងការសិទ្ធិមនុ និងអង្គលេខាធិការ ស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាព នៅកម្ពុជា ទីក្រុងហ្សឺណែវ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។
កម្ពុជាសូមថ្លែងអំណរគុណដល់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជា ជាតិ(OHCHR) សម្រាប់របាយការណ៍នេះ។ យើងសូមស្វាគមន៍កិច្ចប្រជុំផ្លាស់ប្តូរនេះ ដែលមិនមែនជាទម្លាប់នោះទេ ប៉ុន្តែជាការអនុវត្តដ៏ឧឡារិកក្នុងការទទួលខុសត្រូវ និងការសន្ទនា។ អស់រយៈពេលជាងបី ទស្សវត្សរ៍មក កម្ពុជាបានរៀបចំឱ្យមានវត្តមានរបស់ OHCHR និងអ្នករាយការណ៍ពិសេសជាបន្តបន្ទាប់ ជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតដែលបើកចំហរចំពោះការត្រួតពិនិត្យប្រកបដោយ
និរន្តរភាពបែបនេះ។ នេះមិនមែនជាការចាប់បង្ខំទេ ប៉ុន្តែជាជម្រើសអធិបតេយ្យ ដោយផ្អែកលើជំនឿថា ការចូលរួមដោយមិនលម្អៀងនឹងជួយពង្រឹងស្ថាប័ន និងលើកតម្កើងសេចក្តីថ្លៃថ្នូរនៃនីតិរដ្ឋ។
កម្ពុជាសូមកោតសរសើរចំពោះការអំពាវនាវរបស់ OHCHR ឱ្យរក្សាបទឈប់បាញ់នៅតាមព្រំដែន។ សម្រាប់កម្ពុជា សន្តិភាពមិនមែនជាគំនិតអរូបីទេ ប៉ុន្តែការតស៊ូប្រចាំថ្ងៃ ដើម្បីការពារសហគមន៍តាម ព្រំដែនពីការផ្លាស់ទីលំនៅដោយបង្ខំ ការឡោមព័ទ្ធភូមិ ការរឹបអូសទ្រព្យសម្បត្តិ និងការគំរាមកំហែងន ការបណ្តេញចេញ។ ការបំពានសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌បែបនេះ កំពុងបង្កគ្រោះថ្នាក់ដល់ការ ផ្សះផ្សា។ ដូច្នេះ ការគោរពបទឈប់បាញ់ គឺជាការការពារលក្ខខណ្ឌដំបូងនៃសេចក្ដីថ្លៃថ្នូររបស់មនុស្ស ព្រោះសិទ្ធិមនុស្សមិនអាចមានបានទេ បើសន្តិភាពត្រូវបានបំផ្លាញ។
របាយការណ៍បានទទួលស្គាល់វឌ្ឍនភាពរបស់កម្ពុជា ដែលបង្ហាញពីការបម្លែងពីភាពផុយស្រួយទៅជា ភាពធន់។ សេដ្ឋកិច្ចរបស់យើងកំពុងលូតលាស់ ដោយមានអត្រា ៥.៨ ភាគរយ សម្រាប់ឆ្នាំ ២០២៥ ហើយអតិផរណាទាបជាងប្រទេសភាគច្រើនក្នុងតំបន់។ ប៉ុន្តែ ក្រៅពីតួលេខគឺជារឿងរ៉ាវជីវិតពិតប្រាកដ របស់ពលរដ្ឋ ពោលគឺជីវភាពរស់នៅកាន់តែប្រសើរ គ្រួសារមានភាពធូរធារ ហើយអត្រានៃភាពក្រីក្រត្រូវ បានកាត់បន្ថយជាងពាក់កណ្តាលក្នុងរយៈពេលត្រឹមតែពីរទសវត្សរ៍ប៉ុណ្ណោះ។
ស្ថិរភាពត្រូវបានផ្សារភ្ជាប់ជាមួយកំណែទម្រង់ទ្រង់ទ្រាយធំ។ គោលនយោបាយគាំពារសង្គមពង្រីកការ គ្របដណ្តប់ចាប់ពីកុមារភាពរហូតដល់វ័យចាស់ ផែនការយុទ្ធសាស្ត្រស្តីពីជនពិការបញ្ចូលសិទ្ធិ ទាំងឡាយនៅទូទាំងវិស័យ និងសហគមន៍ជនជាតិដើមទទួលបានការទទួលស្គាល់កាន់តែខ្លាំង។ ក្នុងជុំទី៤ នៃការត្រួតពិនិត្យជាសកល (UPR) កម្ពុជាបានទទួលយកអនុសាសន៍ ៨៥ ភាគរយ ដែលខ្ពស់ជាងមធ្យមភាគសាកល។
ឯកឧត្តមប្រធាន រប្ដេជ្ញារបស់កម្ពុជាមិនមែនគ្រាន់តែជាពាក្យសម្តីទេ។ យើងជាភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សសំខាន់ៗស្ទើរតែទាំងអស់។
យើងបន្តកែសម្រួលច្បាប់ជាតិឱ្យស្របតាមស្តង់ដារអន្តរជាតិ ដោយមានជំនួយពី OHCHR លើអំពើហិង្សាក្នុងគ្រួសារ សិទ្ធិជនពិការ និងការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ ជា ដើម។ នេះមិនមែនជាវោហាសាស្ត្រទេ ប៉ុន្តែជាកិច្ចសហប្រតិបត្តិដោយជាក់ស្ដែង ដោយប្រែក្លាយភាព ជាដៃគូរទៅការអនុវត្ត។
ទោះជាយ៉ាងណា របាយការណ៍បានផ្ដោតច្រើនតែលើលំហនយោបាយ និងសង្គមស៊ីវិល ដែលករណី នេះត្រូវការបំភ្លឺជាចាំចាច់។ កម្ពុជាទទួលស្គាល់កង្វះខាត ដូចជាដែលប្រទេសទាំងអស់តែងតែមាន។ ប៉ុន្តែ ការពណ៌នាសិទ្ធិពលរដ្ឋយើងថាជាការគាបសង្កត់ គឺជាការបដិសេធការពិត។
ការពិតឈរបង្ហាញយ៉ាងច្បាស់៖ មានអង្គការក្រៅរដ្ឋាភិបាលជាង ៦.០០០ បានចុះបញ្ជី និងកំពុង សកម្ម សារព័ត៌មានជាង ២.០០០ ដែលភាគច្រើនរិះគន់រដ្ឋាភិបាលដោយបើកចំហ វេទិការប្រចាំឆ្នាំ រវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិលត្រូវបានរៀបចំពីរដងក្នុងមួយឆ្នាំ ហើយការបោះឆ្នោតឆ្នាំ ២០២៣ និង ២០២៤ ត្រូវបានត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ឯករាជ្យរាប់ពាន់នាក់ ដោយប្រជាពលរដ្ឋរាប់ លានបានបោះឆ្នោតដោយសន្តិវិធី។ ទាំងនេះមិនមែនជាសញ្ញានៃការធ្លាក់ចុះទេ ប៉ុន្តែជាភស្តុតាងន ភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ។
សេរីភាពត្រូវតែផ្សារភ្ជាប់ជាមួយការទទួលខុសត្រូវ។ មាត្រា ១៩(៣) នៃអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិ ពលរដ្ឋ និងនយោបាយ (ICCPR) អនុញ្ញាតឱ្យមានការកំណត់ ដើម្បីការពារសន្តិសុខជាតិ សណ្តាប់ ធ្នាប់សាធារណៈ និងសិទ្ធិរបស់អ្នកដទៃ។ ការកំណត់ទាំងនេះមិនមែនជានវកម្មរបស់កម្ពុជាទេ ប៉ុន្តែជា ការការពារសកល។ នៅពេលដែលការបញ្ចេញមតិឆ្លងចូលទៅក្នុងការញុះញង់ ការស្អប់ខ្ពើម ឬការបំភ្ល ព័ត៌មានដោយចេតនា រដ្ឋមានមិនត្រឹមតែមានសិទ្ធិទេ ថែមទាំងមានកាត់ព្វកិច្ចចាត់វិធានការទៀតផង។ ការដកអាជ្ញាបណ្ណរបស់ប្រព័ន្ធផ្សព្វផ្សាយផ្សព្វផ្សាយព័ត៌មានមិនពិត មិនមែនជាការបិទមាត់សារ ព័ត៌មានទេ ប៉ុន្តែជាការការពារភាពឯករាជ្យ និងសុចរិតភារបស់អ្នករាយការណ៍ដោយសេរី និងទទទួល ខុសត្រូវ។
លំហសង្គមស៊ីវិលនៅកម្ពុជាក៏មិននៅទ្រឹងដែរ ប៉ុន្តែមានភាពស្វាហាប់ និងការវិវឌ្ឍ។ វេទិកាឌីជីថល ពង្រីកការពិភាក្សាដេញដោល យុវជនដឹកនាំយុទ្ធនាការសង្គម ហើយឥឡូវស្ត្រីកាន់តំណែងដឹកនាំខ្ពស់ រហូតដល់ប្រធានរដ្ឋសភា។ លំហពលរដ្ឋមិនមានការួមតូចទេ ប៉ុន្តែត្រូវបានអនុវត្តរៀងរាល់ថ្ងៃ ដោយ សកម្មភាព និងតាមច្បាប់។ ការអះអាងផ្ទុយទៅវិញ គឺមិនមែនជាការរិះគន់រដ្ឋាភិបាលទេ ប៉ុន្តែជាការ បំបិតមិនឲ្យសំឡេងប្រជាជនរំលេចឡើង។
របាយការណ៍ក៏បានលើកឡើងពីក្តីបារម្ភលើការឃុំខ្លួន ការជួញដូរមនុស្ស និងការបង្កើតស្ថាប័នសិទ្ធិ មនុស្សជាតិ ជាអាទិ៍។ កម្ពុជាទទួលស្គាល់បញ្ហាប្រឈីបមទាំងនេះ ហើយកំពុងចាត់វិធានការ៖ ការក ទម្រង់ពន្ធនាគារបន្ធូរបន្ថយភាពចង្អៀតណែន ផែនការសកម្មភាពថ្មីប្រឆាំងការជួញដូរមនុស្ស និង ការបោកប្រាស់តាមអ៊ីនធឺណិតតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ និងការពិគ្រោះយោបល់ជាមួយ OHCHR និងសង្គមស៊ីវិល ដើម្បីបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ស្របតាមគោលការណ៍ប៉ារីស ដែល គួរឱ្យជឿទុកចិត្ត មានប្រសិទ្ធភាព និងជាលក្ខណៈជាតិ។
ឯកឧត្តមប្រធាន
កម្ពុជាមិនអះអាងថា ល្អឥតខ្ចោះទេ ប៉ុន្តែយើងអះអាងពីវឌ្ឍនភាព។ យើងបានស្ដារស្ថាប័នក្រោយ សង្គ្រាម ធានាស្ថិរភាព សម្អាតមីនរាប់លានគ្រាប់ កាត់បន្ថយភាពក្រីក្រ និងពង្រីកការអប់រំនិងសុខាភិ បាល។ ទាំងនេះមិនមែនជាក្តីស្រមៃទេ ប៉ុន្តែជាសច្ចភាព ជាមូលដ្ឋានឱ្យសិទ្ធិអាចរីកចម្រើនបាន។
ដូច្នេះ យើងសូមអំពាវនាវឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស ពិចារណារបាយការណ៍របស់អគ្គលេខាធិការ ដោយយុត្តិធម៌ ដោយទទួលស្គាល់សមិទ្ធិផលជាមួយបញ្ហាប្រឈម ទប់ទល់នឹងភាពជ្រើសរើស និង នយោបាយូបនីយកម្ម ហើយបញ្ជាក់ថា កិច្ចសហប្រតិបត្តិការត្រូវមានមូលដ្ឋានលើភាពអព្យាក្រឹត ការ គោរព និងតុល្យភាព។
កម្ពុជានឹងបន្តចូលរួមដោយបើកចំហជាមួយ OHCHR ជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្ស និងដៃគូទាំងអស់ ក្នុងស្មារតីនៃការសន្ទនា និងសហប្រតិបត្តិការដ៏ពិតប្រាកដ។ យើងនៅតែប្តេជ្ញាដាច់ខាតចំពោះសន្តិ ភាពជាមូលដ្ឋាននៃសិទ្ធិ ការអភិវឌ្ឍជាមធ្យោបាយនៃសេចក្តីថ្លៃថ្នូរ និងការអនុវត្តសិទ្ធិមនុស្សទាំងអស់
ដោយពេញលេញសម្រាប់ប្រជាជនរបស់យើង៕រក្សាសិទ្ធដោយ៖សុទ្ធលី



