Tuesday, October 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យីអើ… នាំគ្នាចិញ្ចឹមពួកថៃឱ្យមានលុយទិញសត្វពាវុធមកបាញ់ខ្មែរ ?!សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យសាច់បង្កក ជាង​ ២៤៤​តោន​ របស់​ ឧកញ៉ា​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ ហៅ​ចែទូច​, គយ ថា បង់ពន្ធអស់ហើយ, មន្ត្រី​ ក.ប.ប​ បញ្ជាក់បណ្ដោះអាសន្នថា គ្មាន​សារធាតុ​គីមី​ប៉ះពាល់សុខភាព, សមត្ថកិច្ចពីរផ្នែកនេះរាប់អានឈ្មួញដូចបងប្អូន !

ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ​ រួមមាន​មន្រ្តី​គយចល័ត​តំបន់​១​ , មន្ត្រី​ ក.ប.ប​ ក្រសួង​ពាណិជ្ជកម្ម​ មន្រ្តី​នគរបាល​សេដ្ឋកិច្ច​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រួមទាំង​មន្ត្រី​មូលដ្ឋាន​ បាន​ចុះត្រួតពិនិត្យ​សាច់​ក្លាសេ​ របស់​ ឧកញ៉ា​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ ហៅ​ចែទូច​ ចំនួន​ ២ទីតាំង​ នៅសង្កាត់ច្រាំង​ចំរេះ១​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ រកឃេីញ​សាច់​ក្លាសេ សរុប​ចំនួន​ ៣មុខ​ សាច់មាន់​ សាច់ទា​ សាច់​ជ្រូក​ សរុប​ចំនួនជាង​ ២៤៤​តោន​, សាច់បង្កកទាំងនេះត្រូវបានគេដឹងច្បាស់ថា នាំចូលពីប្រទេសថៃ ខណៈយោធាថៃកំពុងមានកម្លាំងដើរហ៊ុមព័ទ្ធបន្លាលួស ឈ្លានពានយកទឹកដីកម្ពុជា ដោយសារបានទុនពីឈ្មួញខ្មែរយើងដែលទិញផលិតផលថៃ ឬចិញ្ចឹមពួកថៃ ហើយថៃទុននេះ ទៅទិញកាំភ្លើងទំនើបៗបាញ់ខ្មែរ។

លទ្ធផល​ពិនិត្យរបស់មន្ត្រី​គយ​ចល័តតំបន់​ ១​ អះអាង​ក្នុង​កំណត់ហេតុថា​ ទំនិញ​ទាំងអស់​បានបង់​ពន្ធ​គ្រប់​ចំនួន​ ។  ដោយឡែក​ មន្ត្រី​ ក.ប.ប​ ដែល​ជា​មន្ត្រី​ជំនាញ​ពិនិត្យ​គុណភាព​ បាន​បញ្ជាក់​ប្រាប់​បណ្ដោះអាសន្ន​ថា​ សាច់​ក្លាសេ​ទាំងអស់ ​គ្មាន​សារធាតុ​គីមី​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទេ​ ។  ប៉ុន្តែ​មន្ត្រី​ ក.ប.ប​ បានយក​សំណាក​សាច់​ក្លាសេ​ទាំងនោះ​ ទៅមន្ទីរ​ពិសោធ​ធំ​ដេីម្បី​បញ្ជាក់​គុណភាព​ឱ្យច្បាស់​លាស់​ ត្រូវ​ការ​ពេល​ ២ថ្ងៃ​ ទេីបដឹង​លទ្ធផល​ , ការចុះត្រួតពិនិត្យនេះ ធ្វើឡើងបន្ទាប់ពី ឬទាល់តែអ្នកកាសែតក្នុងស្រុកត្មះតិះដៀលខ្លាំងៗ។ 

ចម្ងល់​មន្រ្តី​ចូល​រួម​ ក្រៅ​ពី​ មន្ត្រី​គយចល័ត​ និង​ មន្រ្តី​ ក.ប.ប​ , ដូចជា មន្រ្តី​ពាក់ព័ន្ធ​ដែល​បានចូលរួម​ផ្សេងទៀត គ្មាន​សិទ្ធិ​សុំថត​ចម្លង​សន្លឹក​ពន្ធ​គយ ដេីម្បីពិនិត្យផ្ទៀងផ្ទាត់ទេ​ បាន​ត្រឹម​មន្ត្រី​គយប្រាប់​ថា បានបង់​ពន្ធគ្រប់​ប៉ុណ្ណោះ​ , មានន័យថា គយ គេប្រាប់យ៉ាងម៉េច គឺយ៉ាងហ្នឹងទៅ។ 

សមត្ថកិច្ចផ្សេងទៀតដែលចូលរួម បាននិយាយថា ដេីម្បីផ្ដល់​ជំនឿជឿជាក់​ មន្ត្រីគយ​ចល័ត​ គួរ​បង្ហាញ​ក្រដាសពន្ធ​ជាសាធារណៈ ដេីម្បី​អោយ​មហាជន​អស់​ចិត្ត​,  ចំណែក​ ការពិនិត្យ​គុណភាព​សាច់គួរតែមន្រ្តី​ជំនាញ​មក​ពី​ក្រសួង​សុខាភិបាល​ ឬ​ វិទ្យាស្ថាន​ប៉ាស្ទ័រ​ យកសំណាក​ទៅ​ពិនិត្យ​ ទេីប​យុត្តិធម៌​ ។ បេី​តាមរយៈ​មន្ត្រី​ ក.ប.ប​ ចុះធ្វើការលើកនេះ ប្រជាពលរដ្ឋគ្មាន​ជំនឿ​ទេ​ ព្រោះ​មន្រ្តី​ទាំងនោះ​ស្និទ្ធស្នាល​ជាមួយ​ឈ្មួញ​ដូចបងប្អូនទៅហេីយ​ ។  ជាពិសេស​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ គួរ​បេីកការស៊េីបអង្កេត​ករណី​រសើបនេះ គេចពន្ធគយ​ជាហូរហែរ​ធ្វើឲ្យ​រដ្ឋ​បាត់​ចំណូល​យ៉ាង​ច្រើន​ និងសាច់បង្កកអាចខូចគុណភាពប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ថីមិនមេដឹកនាំថៃ ទាហានថៃ កម្លាំងចម្រុះរបស់ថៃ មានកម្លាំងឈ្លានពានទឹកដីកម្ពុជា បើឈ្មួញខ្មែរយើងក្នុងករណីខាងលើនេះ ចិញ្ចឹមពួកវាតាមរយៈទិញអីវ៉ាន់ ( សាច់បង្កកច្រើនមុខ) នាំចូលមកកម្ពុជា, ជាក់ស្ដែងសាច់បង្កកជាង ២៤៤តោន ដែលសមត្ថកិច្ចឆែករកឃើញថ្ងៃនេះ គឺត្រូវបានគេដឹងច្បាស់ថា នាំចូលពីប្រទេសថៃ, មានន័យថា ពួកថៃទាំងនោះ មានកម្លាំងគោឃ្លើន ដោយសារបានទុនពីឈ្មួញខ្មែរយើងដែលទិញផលិតផលថៃ ឬចិញ្ចឹមពួកថៃ ហើយពួកថៃ យកទុនដែលខ្មែរយើងខំចិញ្ចឹមនេះ ទៅទិញសព្វាវុធទំនើបៗបាញ់ខ្មែរ។

រឿងមួយទៀត ក្នុងករណីរសើបល្មើសបែបនេះ បើថា កាសែតក្នុងស្រុកល្មមៗផ្សាយវិញ សុទ្ធតែគេផ្សាយមិនពិត បំភ្លៃបំផ្លើស , ទាល់តែផ្សាយដាក់ឲ្យចំកៅឪបែបនេះទើបភ្លឺភ្នែក… សុំសួរយ៉ាងខ្លីថា សាច់បង្កកដែលទុកយូរបែបនេះ តើមានគុណភាពដែរទេ ?! សាច់បង្កកដែលទុកយូរបែបនេះ តើអាចមិនដាក់សារធាតុរក្សាអាយុកាលដែរទេ ?!៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×