Monday, October 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាកងទ័ពជើងទឹកចិនចំនួន០២គ្រឿង ត្រូវចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពីថ្ងៃទី១០-១៤តុលា

ព្រះសីហនុ៖ នាវាកងទ័ពជើងទឹកចិនចំនួន០២គ្រឿង(PLAN 83 និងPLAN 988) នឹងត្រូវចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១០-១៤ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។ ហើយគណៈប្រតិភូនឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ហើយនាយទាហាន និងនាវិកកងទ័ពជើងទឹកចិន នឹងចូលរួមសកម្មភាពវប្បធម៌ កីឡា ទស្សនាទីក្រុងព្រះសីហនុ ក្រុងភ្នំពេញ ព្រះបរមរាជវាំង សារមន្ទីរជាតិ ផ្សារអុីអន១ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បញ្ជាការដ្ឋានកោះឆ្នេរ និងអង្គភាពយោធានានា ។

នាវាកងទ័ពជើងទឹកចិនទាំង២គ្រឿងនេះ រួមមានទី១៖ នាវា Qi Jiguang (PLAN 83) និងទី២៖ នាវា Yi Mengshan (PLAN 988)។
បន្ទាប់ពីមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានការបើកឱ្យនាយទាហាន និងនាវិកនៃកងទ័ពជើងទឹកកម្ពុជា ឡើងមកលើនាវាដើម្បីធ្វើទស្សនកិច្ចផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×