កោះកុង៖ អធិការដ្ឋាននគរបាលស្រុកកោះកុង បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើតាមផ្លូវជាតិ៤៨ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុត៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ថ្មីៗនេះ មានករណីរថយន្តធំ ១គ្រឿង (ប្រភេទរថយន្តស្ទូច) បានជួបឧបទ្ទេវហេតុក្រឡាប់ដោយខ្លួនឯង នៅចំនុចចុះចំណោទតាតៃត្រើយខាងកើត ចន្លោះគីឡូម៉ែត្រ១២៨-១២៩ ផ្លូវជាតិ៤៨ ស្ថិតនៅក្នុងឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
បច្ចុប្បន្នស្ថានភាពជាក់ស្តែង កម្លាំងសមត្ថកិច្ចកំពុងធ្វើការសម្រួលចរាចរណ៍ស្ទូចរថយន្ត និងសម្អាត់ផ្លូវ ដោយមានប្រេងបែកហូចេញពីរថយន្តក្រឡាប់ហៀរលើផ្លូវជាតិ៤៨ ចំនុចកើតហេតុខាងលើ ហេតុដូចនេះ អធិការដ្ឋាននគរបាលស្រុកកោះកុង សូមធ្វើការបិតគន្លងផ្លូវមួយចំហៀងរយះខ្លី សូមមេត្តាធ្វើដំណើមកពីភ្នំពេញ ឆ្ពោះទៅទីរួមខេត្តកោះកុង មកដល់ត្រង់ក្បាលចំណោទតាតៃត្រើយខាងកើតសូមមេត្តាធ្វើដំណើរបើកបរយឺតៗតាមផ្លូវគន្លងខាងឆ្វេង ដោយសារគន្លងផ្លូវខាងស្តាំ កម្លាំងយើងកំពុងបិតផ្លូវ រថយន្តក្រឡាប់ទទឹងផ្លូវមិនអាចដំណើរបានទេ និងមានប្រេងបែកធ្លាយហូ អាចបណ្តាឲ្យគ្រោះថ្នាក់បន្ថែមទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី



