Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ប្រពន្ធ ២​នាក់ ប្រទះ​នឹង​គ្រោះថ្នាក់​ព្រោះតែ “​រវល់​ឡើងឋានសួគ៌​” ខណៈពេល​កំពុង​បើកប​រ​រថយន្ត​

spot_img

​ប្តី​ប្រពន្ធ​សញ្ជាតិ​អាមេរិក ២​រូប បាន​បើកបរ​រថយន្ត​របស់​ខ្លួន​បំបុក​ជា​មួយ​ដើមឈើ ព្រោះតែ​រវល់​នឹង​ល្បែង “​រួមភេទ​” ខណៈពេល​រថយន្ត​កំពុង​បើកបរ​ទៅមុខ​ប្រការ​ដែល​គួរឲ្យ​ថ្កោលទោស ព្រោះ​ពេល​ហេតុការណ៍​កើតឡើង​មាន​ទារក​អាយុ ៣​ខែ នៅ​កៅអី​ខាងក្រោយ​។​

​ហេតុការណ៍​នេះ បាន​កើត​ឡើង​វេលា​ម៉ោង ៦​យប់ ថ្ងៃ​ពុធ ២៣/១១ (​ម៉ោង​នៅ​តំបន់​) កន្លងមក ខណៈពេល​រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​ដើមឈើ​អម​តាម​ដងផ្លូវ នា​សង្កាត់ Pierce រដ្ឋ​វ៉ា​ស៊ីន អាមេរិក​។ ពេល​ប៉ូលិស​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​នោះ ពួក​គេ​ឃើញ​នៅក្នុង​រថយន្ត​គឺ​បុរស​និង​នារី ២​នាក់ ស្រាត​ននលគក ហើយ​នៅ​កៅអី​ខាងក្រោយ​រថយន្ត​មាន​ទារ​កវ័យ​៣​ខែ​ម្នាក់ ។​

​Michael Tonkin (​ស្តាំ​) Daisy Laroque (​ឆ្វេង​) បាន​ជួប​គ្រោះថ្នាក់​ព្រោះតែ​រវល់ “​ល្បែង​រួមភេទ​” ពេល​កំពុង​បើក​បររថ​យន្ត​

អត្តសញ្ញាណ​របស់​មនុស្ស​ប្រុស​ស្រី​២​នាក់​នេះ ត្រូវបាន​ដឹង​ភ្លាម​ថា ឈ្មោះ Michael Tonkin និង Daisy Laroque សុទ្ធសឹង​មាន​អាយុ ២៣​ឆ្នាំ រីឯ​ទារក​អាយុ​៣​ខែ ជា​កូន​របស់ Laroque​។ សំណាង​ល្អ​ដែល​ទារក​នេះ​ពុំ​មាន​រងរបួស​អ្វី​ឡើយ ក្នុងពេលដែល​ម្តាយ​របស់​វា​បាន​ត្រូវ​ចូល​មន្ទីរពេទ្យ​ព្រោះ​បាក់ឆ្អឹង​។​

​ប៉ូលិស​ឲ្យដឹងថា ពេល​ហេតុការណ៍​នេះ​កើតឡើង​បុរស និង​នារី​ទាំង​២​រូបនេះ សុទ្ធសឹង​ស្រវឹងស្រា ហើយ​កំពុង​ប្រព្រឹត្ត​ល្បែង​ស្នេហា ខណៈពេល​ភាគី​បុរស​ជា​អ្នក​កាច់ចង្កូត​ឡាន រួច​បើ​កបំ​បុក​លើ​គល់ឈើ​។ រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។​

​រថយន្ត​ត្រូវ​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​

ពេលនេះ Tonkin កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន ហើយ​ប្រឈមមុខ​ពី​បទ​ចោទប្រកាន់ ៖ បើកបរ​រថយន្ត​ពេល​ស្រវឹងស្រា បើកបរ​រថយន្ត​បង្ក​របួសស្នាម​ដល់​អ្នកដទៃ និង​មាន​ទង្វើ​បង្ក​គ្រោះថ្នាក់​ដល់​ក្មេង​។ គេ​ក៏​បាន​ដឹងថា មុន​នោះ Tonkin ធ្លាប់​ត្រូវបាន​ចាប់ខ្លួន​៣​លើក ពេល​បើកបរ​ក្នុង​សភាព​ស្រវឹងស្រា​។​

​រីឯ​ភាគី​នារី Laroque វិញ មកទល់​ពេល​នេះ​ពុំ​ទាន់​ឃើញ​សមត្ថកិច្ច​ចោទប្រកាន់​ទោស​នៅឡើយ​ទេ​៕ ដោយ ៖ អាទិត្យ​

spot_img
×