ភ្នំពេញ ៖ លោក អ៊ុន ដារ៉ា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងសុន្ទរកថា នៅថ្ងៃទី ៣ តុលា ឆ្នាំ ២០២៥ ក្នុងសម័យប្រជុំ លើកទី ៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ។ ក្នុងនោះ បានលើកឡើងអំពី បញ្ហាសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ ដែលទាក់ទងនឹងស្ថានការណ៍ព្រំដែនរវាងកម្ពុជានិងថៃ។
លោក បានលើកឡើងដោយគូសបញ្ជាក់ថា៖«កម្ពុជាសូមអរគុណ ចំពោះការអំពាវនាវរបស់ការិយាល័យសម្ព័ន្ធសហប្រជាជាតិដើម្បីសិទ្ធិ មនុស្ស (OHCHR) ក្នុងការរក្សាសន្តិភាពឈប់បាញ់ តាមបណ្ដោយព្រំដែនរបស់យើង។ សម្រាប់កម្ពុជា សន្តិភាពមិនមែនជាគំនិតអរូបីនោះទេ ប៉ុន្តែជាការតស៊ូប្រចាំថ្ងៃ ដើម្បីការពារ សហគមន៍ពីការបង្ខំឱ្យផ្លាស់ទី ដោយការហ៊ុំពទ្ធ័យកភូមិ ការរឹបអូសទ្រព្យសម្បត្តិ និងការ គំរាមបំភិតបំភ័យបង្ខំឱ្យចាកចេញ។ ការរំលោភបំពានដូចនេះចំពោះសិទ្ធិមនុស្ស និងច្បាប់ មនុស្សធម៌ គឺជាអំពើប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដល់ដំណើរការផ្សះផ្សា។ ដូច្នេះ ការរក្សាភាពសន្តិភាព ឈប់បាញ់ គឺជាការការពារជំហានដំបូងនៃសេចក្ដីថ្លៃថ្នូររបស់មនុស្ស ព្រោះសិទ្ធិមនុស្សមិន អាចមានរួចពីសន្តិភាពបានទេ — នៅពេលសន្តិភាពត្រូវបានបំបែក សិទ្ធិមនុស្សក៏ត្រូវបាន លុបបំបាត់ផងដែរ»។
គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ជាថ្ងៃទី ៦៩ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ឃុំខ្លួនដោយប្រើល្បិចអាក្រក់ពីសំណាក់កងយោធាថ ក្រោយបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជាសូមឱ្យភាគីថៃ ដោះលែងកងទ័ពកម្ពុជាទាំង ១៨រូប ដោយគ្មានលក្ខខណ្ឌ ប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និង គោរពបទឈប់បាញ់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ អោយបានពេញលេញ។
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យ ទីតាំងជាក់ស្ដែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បី សង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។
នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ កងទ័ពជើងគោក យោធភូមិភាគទី៥ កម្ពុជា បានផ្ញើលិខិត ឆ្លើយតបទៅនឹងលិខិតរបស់កងទ័ពភូមិភាគទី១ ថៃ ដែលមានខ្លឹមសារតម្រូវឱ្យកម្ពុជា “រៀបចំផែនការជម្លៀសប្រជាជនកម្ពុជា ដែលស្ថិតនៅក្នុងតំបន់ឈមបរិវេណភូមិណងចាន់ ភូមិណងយ៉ាកែវ ស្រុកខូកស្ទឹង ខេត្តស្រះកែវ និងភូមិតាជាក់យ៉ា ស្រុកតា ជាក់យ៉ា ខេត្ត ស្រះកែវ សរុបចំនួន៣តំបន់ ដោយផ្ញើផែនការជម្លៀសប្រជាជននេះ មកកងទ័ពភូមិភាគ ទី១ នៅថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០២៥សិន” ទើបភាគីកងទ័ពភូមិភាគទី១ យល់ព្រមចូលរួម កិច្ចប្រជុំ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៥។ កងទ័ពជើងគោក យោធភូមិភាគទី៥ កម្ពុជា បានបញ្ជាក់នូវគោលជំហរចម្បងៗ ដូចខាងក្រោម ៖
•ការស្នើប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) រវាងយោធភូមិភាគទី៥ [កម្ពុជា] និងកងទ័ពភូមិភាគទី១ [ថ] គឺជាការអនុវត្តទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈ កម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជា ការណ៍ដែលបាន កំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០២៥។
•ចំពោះករណីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលកងទ័ពភូមិភាគទី១ ថៃ បានដាក់ស្នើមក យោធភូមិភាគទី៥ កម្ពុជា បានបញ្ជាក់ថា “គឺត្រូវអនុវត្តទៅតាមអ្វីដែលជាការព្រមព្រៀង គ្នារបស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរ កាលពីថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២៥ កន្លងទៅ ពិសេសក្នុងចំណុចទី៨ នៃកំណត់ហេតុកិច្ចប្រជុំដែលបាន ប្រគល់ភារកិច្ចឱ្យ JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការប្រជុំដោះស្រាយ។”
•បញ្ជាក់ថា RBC មិនមាន [អាណត្តិ ឬ] សមត្ថកិច្ចកំណត់ [ឬកែប្រែ]ខ្សែព្រំដែននោះទេ។ ការអង្កេតនៅលើដីជាក់ស្តែង បានបង្ហាញ និងបញ្ជាក់ច្បាស់ថា “នៅកន្លែងខ្លះក៏មាន ការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលក្នុងអធិបតេយ្យភាព របស់កម្ពុជាដែរ។ •បញ្ហានេះបានបង្ហាញឱ្យឃើញអំពីភាពស្មុគស្មាញ និងការលំបាកក្នុង ការដោះស្រាយបញ្ហាព្រំដែន ដែលទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីបានឯកភាពគ្នាកន្លងមក។”
•គូសបញ្ជាក់ជាថ្មីអំពីគោលជំហរកម្ពុជា ក្នុងការគោរពទៅតាមអ្វីដែលជាការព្រមព្រៀង គ្នារវាងប្រទេសទាំងពីរ ព្រមទាំង មិនធ្វើសកម្មភាពឯកតោភាគី។
ចំពោះករណីនៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ រួមទាំងតំបន់ដែលមានសំណង់ថ និងប្រជាជនថៃធ្វើសកម្មភាព ហួសបង្គោលព្រំដែនមួយចំនួនផង ត្រូវរង់ចាំលទ្ធផលន កិច្ចប្រជុំJBC។
•កម្ពុជាជំរុញឱ្យមានកិច្ចប្រជុំ JBC ឱ្យបានឆាប់ដើម្បីស្វែងរកដំណោះស្រាយ [ដោយ សន្តិវិធី និងដែលប្រទេសទាំងពីរអាចទទួលយកបាន]៕ រក្សាសិទ្ធដោយ៖សុទ្ធលី






