Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តបើកយុទ្ធនាការចាក់វ៉ាកសាំងជំងឺសារទឹកគោក្របីរបស់កសិករនៅស្រុកបាធាយ

ខេត្តកំពង់ចាម: ស្របពេលដែលទឹកទន្លេមេគង្គបានហក់ឡើងជិតដល់ចំណុចប្រកាសឲ្យប្រុងប្រយ័ត្នធ្វើឲ្យតាមស្រុកនានាក្នុងខេត្តកំពង់ចាម ត្រូវបានតំបន់ខ្លះជន់លិចហើយបងប្អូនប្រជាពលរដ្ឋចល័តសត្វពាហនៈមកកាន់ទីទួលសុវត្ថិភាព ហើយសត្វទាំងនោះអាចប្រឈមនិងជំងឺផ្សេងៗ។ដោយមើលឃើញទុក្ខកង្វល់នេះត្រូវបាន
ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាលខេត្តនិង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០២៥នេះ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសារទឹក លើសត្វគោ ក្របី ជូនប្រជាពលរដ្ឋដោយគិតថ្លៃនៅបរិវេណសាលាបឋម សិក្សាស្រះកកោះ ស្ថិតក្នុងភូមិកកោះ ឃុំសណ្តែក​ ស្រុកបាធាយ​ ដើម្បីការពារ
ទប់ស្កាត់កុំឱ្យឆ្លងជំងឺសារទឹកនិងអ៊ុតក្តាមជាដើម។ ជាមួយនោះរដ្ឋបាលស្រុកថ្នាក់មូលដ្ឋាននិងទទួលវ៉ាក់សាំងសម្រាប់ចាក់បែងចែកនៅតាមឃុំចំនួន ៣បន្ថែមទៀតក្នុងស្រុកបាធាយ ។

លោកស៊ីម ថាវីរះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បាន ឱ្យដឹងថា: នៅឃុំសណ្តែក ស្រុកបាធាយ មានសត្វគោចំនួន១៨៨៩ ក្បាល និងក្របី១២៤៣ក្បាល ហើយសត្វដែលត្រូវចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកនាពេលនេះមាន​ គោចំនួន ៦១៣ក្បាល និងក្របីចំនួន ៩៩១ក្បាល។​ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងនេះ​វិញ គឺតែងតែធ្វើឡើងជាប្រចាំ​ នារដនារដូវទឹកឡើងនារដូវវស្សាធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យគោក្របីរបស់កសិករឆ្លងជំងឺ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានចូលរួមជាមួយមន្ត្រីជំនាញ ដើម្បី ចាក់ថ្នាំការពារទប់ស្កាត់ នូវជម្ងឺឆ្លងលើសត្វពាហនៈ និងជួយរាយការណ៍ អំពីស្ថានភាពជម្ងឺសត្វ ទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ថ្នាំការពារឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជម្ងឺរីករាលដាលធ្ងន់ធ្ងរ ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវលើកកំពស់ ការថែទាំសុខភាពឱ្យបានល្អ ដើម្បីអាយុយឺនយូរ ដោយរស់នៅត្រូវមានអនាម័យ និងត្រូវធ្វើការ សំអាតថែរក្សាបរិវេណជុំវិញលំនៅឋានរបស់ខ្លួន ដែលជាកន្លែងសត្វមូសបង្កាត់ពូជ ដើម្បីការពារ នូវជំងឺឆ្លងផ្សេងៗ ហើយបើសិនជាបងប្អូនកូនចៅមានជំងឺអ្វីកើតឡើង ត្រូវប្រញាប់​បញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដោយមិនត្រូវទុកឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ​​ ។
ដោយឡែកមន្ទីរសុខាភិបាលខេត្តវិញក៏បានត្រៀមលក្ខណៈសម្បត្តិដោយបែងចែកវ៉ាក់សាំងសម្រាប់សត្វអសិរពិសតិចឬខាំតាមមន្ទីរពេទ្យបង្អែកស្រុកក្នុងខេត្តកំពង់ចាម ដើម្បីបង្ការនិងជួយសង្គ្រោះដល់ពលរដ្ឋតំបន់ទឹកលិចលង់៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×