ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលស្រុកសំពៅលូនបានសហការជាមួយកម្លាំងជួរមុខ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ , កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន បានបង្ក្រាបករណី ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ( បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជាចូលប្រទេសថៃ) ចំនួន០១ករណី ដែលបង្កឡើងដោយជនសង្ស័យចំនួន០៤ នាក់។
អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបញ្ជាក់ថា ជនសង្ស័យចំនួន០៤ នាក់ ៖ ១-ឈ្មោះ រឿម រិទ្ធ ហៅ ទូច ភេទប្រុស អាយុ ៤២ឆ្នាំ(ឃាត់ខ្លួនបាន) , ២-ឈ្មោះ អោ សំអុន ហៅ អូន ភេទប្រុស ២៧ ឆ្នាំ (ឃាត់ខ្លួនបាន) , ៣-ឈ្មោះ ចែម ហួរ ភេទប្រុស អាយុ ៣៧ ឆ្នាំ(ឃាត់ខ្លួនបាន) អ្នកទាំងបីនាក់មានទីលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង , មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅក្នុងប្រទេសថៃ (ឃាត់ខ្លួនមិនទាន់បាន)។
ទាំង០៤នាក់ជាមេខ្យល់ បានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន ០៣ នាក់៖ ១-ឈ្មោះ ពេជ្រ ដារិត ភេទប្រុស អាយុ ៣៨ ឆ្នាំ ។ ២-ឈ្មោះ យុក សូនី ភេទស្រី អាយុ ៣៨ ឆ្នាំ និង៣-ឈ្មោះ ពេជ្រ ជួនណាត់ ភេទប្រុស អាយុ ១២ ឆ្នាំ អ្នកទាំងបីនាក់ត្រូវជាឪពុកម្តាយនិងកូន មានទីលំនៅ ភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្ត ក្រុមទី០១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយយកប្រាក់ថ្លៃជូន ក្នុងម្នាក់ ៣.៥០០ បាត (បីពាន់ប្រាំរយបាត) ។
 ក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចយើងបានទទួលជនសង្ស័យចំនួន ០៣ នាក់  និងពលករចំនួន ០៣នាក់  និងម៉ូតូកង់បី ចំនួន០១ គ្រឿង ពីកម្លាំងជួរមុខ នាំមកកន្លែងអធិការដ្ឋាននគរបាលស្រុកសំពៅលូន  ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







