ព្រះសីហនុ ៖ នាវាកងទ័ពជើងទឹកចិនចំនួន ២គ្រឿង (PLAN 83 និងPLAN 988) បាន ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។
ព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ឧត្តមនាវីត្រី អ៉ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម ព្រមទាំងនាយនាវីជាច្រើនរូប អញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០២គ្រឿង ឈ្មោះ១-នាវា Qi Jiguang (PLAN 83) ២-នាវា Yi Mengshan (PLAN 988)
នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-ចិន)។
-លក្ខណៈបច្ចេកទេស
១.នាវា Qi Jiguang (PLAN 83)
-មេបញ្ជានាវាលោកវរនាវីឯក ស៊ូ ជែងកូរ (Xu Jianguo)
+ទម្ងន់ផ្ទុក ១០៩០៧ តោន
+បណ្ដោយ ១៦៥ ម៉ែត្រ
+ទទឹង ២២.២ ម៉ែត្រ
+ជម្រៅទឹក ៦,៥ ម៉ែត្រ
២.នាវា Yi Mengshan (PLAN 988)
-មេបញ្ជាការនាវា លោកវរនាវីឯក ហ្វួរសៀនវី (Fu Xianwei)
+ទម្ងន់ផ្ទុក ២៦០៤០ តោន
+បណ្ដោយ ២១០ ម៉ែត្រ
+ទទឹង ២៨ ម៉ែត្រ
+ជម្រៅទឹក ៧,៥ម៉ែត្រ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



























