Monday, November 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះមនុស្សធម៌១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបុរសពោះម៉ាយទីទាល់ក្រនៅឃុំហាន់ជ័យ

ខេត្តកំពង់ចាម៖ ដោយមើលឃើញពីការលំបាករបស់បុរសពោះម៉ាយទីទាល់ក្រលំបាកក្នុងជីវភាពប្រចាំថ្ងៃជាមួយនឹងការគិតគូរពីអាជ្ញាធរមូលដ្ឋានក៏ដូចជារដ្ឋបាលខេត្តបានសម្រេចសាងសង់ផ្ទះមនុស្សធម៌មួយខ្នងជូនដល់គាត់។ហើយក៏បានធ្វើពិធីប្រគល់ប្រព្រឹត្តទៅកាលពីថ្ងៃទី៩ខែតុលា ឆ្នាំ ២០២៥មានកែងជើងពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា រួមនឹងព្រះវត្តមាន ព្រះសីលសំវរ ព្រះនាគមុនី ប៊ត តាំងឆេង ព្រះមេគណខេត្ត  អមដំណើរ ដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក: លោកស្រី សមាជិក  សមាជិកា គណ: កម្មាធិការសាខា អនុសាខាស្រុក និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង រួមជាមួយ បន្ទប់ទឹក ១ខ្នង ២បន្ទប់ ជូនលោក ផេន ស៊ាងផេង អាយុ ៤៨ឆ្នាំ  ជាបុរសពោះម៉ាយគ្មានទីពឹង រស់នៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ។

សូមបញ្ជាក់ថា លោក ផេន ស៊ាងផេង ជាបុរសពោះម៉ាយទុរគត មានមុខរបរ ដើរស៊ីឈ្នួលធ្វើសំណង់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ រស់នៅក្នុងកូនផ្ទះចាស់ទ្រុឌទ្រោមតូចមួយ គ្មានទាំងបង្គន់អនាម័យ ហើយមានកូនប្រុសស្រី ៣នាក់ក្នុងបន្ទុក និងទទួលរ៉ាប់រងចិញ្ចឹមថែទាំបងស្រីបង្កើតម្នាក់ ដែលមានជម្ងឺប្រចាំកាយ ពិការស្វិតដៃជើងមួយចំហៀងខ្លួនថែមទៀតផង។
ដោយមើលឃើញពីស្ថានដ៏លំបាកនេះ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណះកម្មាធិការសាខា  ក៏បានសម្រេចភ្លាម ៗ ផ្តល់ជូន បុរសពោះម៉ាយ អភ័ព្វរូបនេះ នូវ  បង្គន់អនាម័យ ១ខ្នង ២បន្ទប់ – កង់២គ្រឿងសម្រាប់កូនប្រុសទាំង២នាក់ ជិះទៅរៀននិងជួយផ្គត់ផ្គង់ផ្តល់ស្បៀងហូបចុកប្រចាំខែ រយ:ពេល ១ឆ្នាំ ។ ក្រៅពីនេះបានសម្រេចផ្តល់ផ្ទះមនុស្សធម៌ ១ខ្នង ទំហំ ៤×៦ម៉ែត្រ  ជំនួសផ្ទះចាស់ដែលទ្រុឌទ្រោមនោះ ។

លោក ផេន ស៊ាងផេង បានសម្តែងទឹកចិត្តរំភើបរីករាយឥតឧបមា និង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជួយដោះស្រាយការលំបាក ព្រមទាំងសំរួលដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់គាត់ ក៏ដូចជាជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ។ជាមួយនោះសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជូន លោក ផេន ស៊ាងផេង និងក្រុមគ្រួសារមាន អង្ករ ៥០គក្រ មី គ្រឿងឧបភោគ បរិភោគ ឃីត ២សម្រាប់ សម្ភារផ្ទះបាយ សម្ភារដំណេក និងថវិកា ចំនួន២០ម៉ឺនរៀល  ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×