Monday, November 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តប្រគល់រថយន្តពន្លត់អគ្គីភ័យពីរគ្រឿងជូនអង្គភាពពន្លត់អគ្គីភ័យនិងពីរគ្រឿងទៀតជូនមន្ទីរសុខាភិបាលខេត្ត

ខេត្តកំពង់ចាម: មួយរយៈកន្លងមកនេះគ្រោះអគ្គីភ័យត្រូវបានគេសង្កេតឃើញហាក់បីដូចជាកើតមានឡើងជាញឹកញាប់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាមហើយតំបន់ខ្លះទៀតរថយន្តពិបាកនឹងទៅដល់ត្រូវបើកឆ្លងទឹកទន្លេមេគង្គតាមសាឡាង។ដោយមើលឃើញតាតាបែបនេះត្រូវបានថ្នាក់ដឹកនាំមានការគិតគូរ ជាក់ស្ដែងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រគល់រថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តនិងរថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង ប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាខេត្ត​ ជាមួយនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា: រថយន្តពន្លត់អគ្គីភ័យ និងរថយន្ត សង្គ្រោះបន្ទាន់ ទាំង៤គ្រឿងនេះ ជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយ ករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តាមរយៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដោយឡែករថយន្តសង្គ្រោះបន្ទាន់ ចំនួន២គ្រឿង ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាល ខេត្តដើម្បីប្រគល់បន្តទៅឱ្យមណ្ឌលសុខភាពហាន់ជ័យ និងមណ្ឌលសុខភាពទ្រាន នៃស្រុកកំពង់សៀម ជាតំបន់នៅឆ្ងាយពីក្រុងកំពង់ចាម។

គួរបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានរថយន្តពន្លត់អគ្គីភ័យ សរុប ២០គ្រឿង (រថយន្តស្ទូច ១គ្រឿង) ក្នុងនោះស្នងការដ្ឋាននគបាល ខេត្ត មាន៤គ្រឿង អធិការដ្ឋាននគរបាលស្រុកបាធាយ មាន២គ្រឿង ស្រុកស្រីសន្ធរ មាន២គ្រឿង ស្រុកព្រៃឈរ មាន២គ្រឿង កោះសូទិន មាន២គ្រឿង កំពង់សៀម មាន៣គ្រឿង និងនៅតាម បណ្តាក្រុងស្រុកទាំង៥ទៀត មានរថយន្តពន្លត់អគ្គីភ័យចំនួន ១គ្រឿងៗដូចគ្នា ដោយឡែកថ្ងៃនេះ ក៏បានទទួលអំណោយរថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿងបន្ថែមទៀត។ហើយអង្គភាពទាំងពីរនេះបានធ្វើការផ្ដាច់ញាចិត្តនិងយកទៅប្រើប្រាស់ក្នុងកិច្ចអន្តរាគមន៍ឲ្យបានទាន់ពេលវេលាក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យនិងពលរដ្ឋដែលមានជំងឺត្រូវការដឹកមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យខេត្ត៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×