Friday, October 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទៃដីព្រៃឈើដែលរងការកាប់ទន្ទ្រានជាង ៤,០០០ហិកតា នាពេលកន្លងទៅ ត្រូវបានកងកម្លាំងចម្រុះ បង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ រកឃើញ និងបានដកហូត គ្រប់គ្រងរក្សាទុកជាសម្បត្តិធម្មជាតិរបស់រដ្ឋ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០៣៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខ ត្រួតពិនិត្យការដុះលូតលាស់ឡើងវិញ នូវព្រៃឈើធម្មជាតិ លើផ្ទៃដីដែលរងការកាប់ទន្ទ្រានព្រៃឈើនាពេលកន្លងទៅ នៅតំបន់ត្រពាំងប្រើស ឃុំសុចិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ អស់រយៈពេលជាងមួយឆ្នាំកន្លងទៅនេះ កងកម្លាំងចម្រុះ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដោយមិនឱ្យមានការកាប់ទន្ទ្រានជាថ្មីទៀត ដោយឡែកដីព្រៃឈើរបស់រដ្ឋជាង៤,០០០ហិកតា ដែលរងការកាប់ទន្ទ្រាននាពេលកន្លងទៅ ពីសំណាក់ជនខិលខូចយកធ្វើជាកម្មសិទ្ធិ ត្រូវបានកងកម្លាំងចម្រុះ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានរកឃើញ និងកំពុងគ្រប់គ្រងរក្សាទុកជាសម្បត្តិរដ្ឋ ។ ហើយក្នុងនោះផ្ទៃដីមួយចំនួនត្រូវបានដាំស្តារព្រៃឈើឡើងវិញផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ថ្លែង​នូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលកំពុងបំពេញភារកិច្ច នៅទីបញ្ជាការស្រាល បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ត្រពាំងប្រើស ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត មិនគិតពីការលំបាកនឿយហត់ ដើម្បីរួមគ្នាការពារ ទប់ស្កាត់ និងបង្ក្រាប មិនឱ្យមានការកើតឡើងជាថ្មី នូវការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ និង​បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចម្រុងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារ និងបង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្ទា្រនព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានទៀតជាដាច់ខាត នឹងត្រូវបន្តសហការសាមគ្គីភាពគ្នា អនុវត្តនូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការដឹកនាំបញ្ជារបស់ឯកឧត្តម អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូនកងកម្លាំងចម្រុះដើម្បីបន្តបំពេញភារកិច្ចដោយគ្មានការដកថយឡើយ ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×