Saturday, October 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាសស្តីពីការដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំពោះអនុសេនីយ៍ត្រី សុខ សំអុលនិងមន្ត្រី​នគរបាល​ចំនួន​ ៤​ នាក់​ ត្រូវផ្អាកការងារ​ និង​ ផ្អាក​ប្រាក់​បៀវត្ស​បណ្ដោះអាសន្ន​

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំពោះអនុសេនីយ៍ត្រី សុខ សំអុល មន្ត្រីនៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ប្រកាស​សម្រេចផ្អាកការងារ​ និង​ ផ្អាក​ប្រាក់​បៀវត្ស​បណ្ដោះអាសន្ន​ ចំពោះ​ មន្ត្រី​នគរបាល​ចំនួន​ ៤​ នាក់​ នៃ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ពាក់ព័ន្ធ​បទល្មើស​ នាំមនុស្សឆ្លងដែនខុសច្បាប់​ ដេីម្បី​បេីកផ្លូវ​អោយ​តុលាការ​បន្តនិតិវិធី​តាមផ្លូវ​ច្បាប់​ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×