ខេត្តត្បូងឃ្មុំ: ចំណុចទីតាំងក្រោមស្ពានមាត់ឃ្មុង់ ក្នុងឃុំជីរោទ៏ទី២ ស្រុកត្បូងឃ្មុំ ដោយទឹកហូរខ្លាំងពេកក្នុងរដូវវស្សាធ្វើឲ្យទូកម៉ាស៊ីនមួយគ្រឿង បានបោកប៉ះសសរបេតុងស្ពាន ទឹកហូរចូលលិចទូកបណ្ដាលឲ្យបាត់ព្រះសង្ឃពីរអង្គរកមិនឃើញ។ ក្រោមការយកចិត្តទុកដាក់ពីសមត្ថកិច្ចសហការជាមួយពលរដ្ឋទីបំផុតសពព្រះសង្ឃត្រូវបានរកឃើញបន្តបន្ទាប់ចម្ងាយពីស្ពានក្នុងរង្វង់ជាងមួយគីឡូទៅជិត៣គីឡូម៉ែត្រឯណោះ។
សមត្ថកិច្ចបានរំលឹកថា: នៅខែប្រាំងទីតាំងចំណុចស្ពានមាត់ឃ្មង់ មិនមានទឹកនោះទេ លុះរដូវវស្សាទឹកទន្លេហូរចូលតាមបឹងបួរកាត់ក្រោមស្ពានហើយមនុស្សមកលេងពីគ្រប់ទិសទី ទីនេះក្លាយជាតំបន់ទេសចរណ៍មួយ។កាលពី
នៅថ្ងៃទី៩ ខែតុលាឆ្នាំ ២០២៥ វេលាម៉ោង២និង ២០នាទីរសៀល មានប្រជាពលរដ្ឋបានរាយការណ៏មកកម្លាំងប៉ុស្តិ៍ជីរោទ៍ទី២ ថាមានករណីលិចទូកបណ្តាលអោយព្រះសង្ឃធ្លាក់ចូលទឹក នៅចំនុចស្ពានមាត់ឃ្មង់ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា
ក្រោយទទួលបានពត៌ មាន កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលជីរោទ៍ទី២ រួមនិងអាជ្ញាធរមូលដ្ឋានបានចុះដល់ កន្លែងកើត ហេតុដើម្បីពិនិត្យជនរងគ្រោះចំនួន២នាក់ មានឈ្មោះ
១.ឈ្មោះ ឆើត សុខជាតិ ភេទប្រុស អាយុ២៧ឆ្នាំ (ព្រះសង្ឈនៅវត្តទួលវិហារ)មានទីលំនៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (បាត់ខ្លួន)
២.ឈ្មោះ សារ៉ាត់ រតនៈ ភេទប្រុស អាយុ១៥ឆ្នាំ (ព្រះសង្ឈនៅវត្តទួលវិហា)មានទីលំនៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (បាត់ខ្លួន)
-តាមការបំភ្លឺរបស់ឈ្មោះ រត្ន័ ដុល្លា ព្រះចៅអធិការវត្ត និងឈ្មោះ នួន វ៉ារីន ព្រះសង្ឃគង់នៅវត្ត (វត្តទួលវិហារ)បានបំភ្លឺដូចគ្នាថា: កាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០២៥ អាត្មានិងព្រះសង្ឃទាំងអស់៤អង្គ និងក្មេងៗចំនួន៣នាក់សរុប៧ អង្គ/នាក់ បានជិះទូក លេងរហូត ដល់ស្ពានមាត់ឃ្មួងចម្ងាយប្រហែល ១០០ម៉ែត្រ ក៏បានបើកទូកត្រឡប់ មកវិញ មកដល់ក្រោមស្ពានមាត់ឃ្មួង ដោយកម្លាំងទឹកហូរខ្លាំងពេកធ្វើអោយទូកបើកទៅមុខមិនរួច ក៏បណ្តាលអោយទូកបុកនិងសសរ ស្ពាន បែកទូក មនុស្សនៅលើទូកក៏ធ្លាក់ចូលក្នុងទឹកទាំងអស់ ព្រះសង្ឃ២អង្គនិងក្មេងៗ៣នាក់តោងទូកជាប់ ចំណែកព្រះសង្ឃ ២ អង្គទៀតក៏រសាត់តាមទឹកលិចបាត់មិនដឹងដល់ទីណា ដែលនៅតំបន់នេះរដូវវស្សាមានព្រៃដុះច្រើនសង្ខាង ។
-មូលហេតុជិះទូកលេងពេលទឹកហូរគួចខ្លាំងទូកបានបោកនឹងសសរស្ពាន បណ្តាលអោយលិច
-លុះមកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ ប្រជាពលរដ្ឋបានប្រទះឃើញសពព្រះសង្ឃ១អង្គព្រះនាម សារ៉ាត់ រតន: ត្រង់ចំនុចនាគវិលចម្ងាយ ១០០០ម៉ែត្រពីស្ពានមាត់ឃ្មង់។ហើយ មកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨ និង៥០នាទីព្រឹកប្រជាពលរដ្ឋ ក៏បានរកឃើញសពព្រះសង្ឃ១អង្គ ទៀតព្រះនាមឆើត សុខជាតិ នៅចំនុចបឹងប្រា ចម្ងាយប្រហែល២៥០០ម៉ែត្រពីស្ពានមាត់ឃ្មង់និងស្រង់សពយកមកតម្កល់នៅវត្តពុទ្ធប្បទីការាម(វត្តទួលវិហារ)ដោយហូរទៅតាមខ្សែទឹកហូរ។
-ក្រោយមកគណកម្មាធិការបានធ្វើការពិនិត្យសព:
-ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីនោះ
-ផ្នែកអវយវដៃជើង ពុំមានស្លាកស្នាមអ្វីនោះទេ
ផ្នែក ក ពុំមានបាក់ឆ្អឹងអ្វីនោះទេ
ការសន្និដ្ឋានរបស់គណកម្មាធិការ និងគ្រូពេទ្យមណ្ឌលសុខភាពជីរោទ៍ទី២សពទាំង២អង្គស្លាប់ ដោយការលង់ទឹកស្លាប់ពិតមែនពុំមានពាក់ព័ន្ធនិងបទល្មើស ព្រហ្មទណ្ឌឡើយ។ ក្រោយពិនិត្យសពទាំងពីរអង្គបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី










