ព្រះសីហនុ ៖ ថ្ងៃសៅរ៍ ៤ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញ ទស្សនកិច្ចលើនាវា PLAN 83 និង PLAN 988 របស់ កងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន និងបានទទួលស្វាគមន៍ វរនាវីឯកពិសេស XU JIANGUO នាយករងសាលាបណ្ឌិត្យសភាកងទ័ពជើងទឹក Dalian PLAN និងជាមេបញ្ជាការនាវាហ្វឹកហ្វឺន Flotilla ចូលជួបសម្តែងការគួរសម នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









