ខេត្តកំពង់ចាម:សិស្សានុសិស្សមកពីវិទ្យាល័យចំនួន៥ ដែលមានចំនួនជិត ២០០នាក់ ត្រូវបានជ្រើសរើសសិស្សឆ្នើមទទួលពានរង្វាន់សម្ដេចបវរធិបតីដោយធ្វើឡើងនៅវិទ្យាល័យហ៊ុន សែនព្រៃទទឹង ស្ថិតក្នុងស្រុកព្រៃឈរ នាព្រឹកថ្ងៃទី១២តុលា ឆ្នាំ២០២៥។ក្រោមអធិបតីឯកឧត្តម បណ្ឌិតសភាចារ្យហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ជាមួយនោះមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការអនុរដ្ឋលេខាធិការក្រសួងអប់រំថ្នាក់ដឹកនាំខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមានប្រសាសន៍ហើយដឹងថា: ចំពោះការប្រឡងសិស្សពូកែថ្នាក់ទី១០នេះធ្វើឡើងរយៈពេលមួយថ្ងៃគឺថ្ងៃទី១២តុលា ដោយដំណើរការចាប់ពីម៉ោង៧,៣០នាទីព្រឹកដល់ម៉ោង១១ព្រឹកនិងពេលរសៀលម៉ោង២ដល់ម៉ោង៥ល្ងាច។ចំពោះវិញ្ញាសាប្រឡងមានបួនក្នុងនោះមាន
÷គណិតវិទ្យា រូបវិទ្យា ប្រវត្តិវិទ្យានិងភាសាខ្មែរ។
លោកប្រធានមន្ទីរអប់រំខេត្តមានប្រសាសន៍បន្តថា ចំពោះបេក្ខជនបេក្ខនារីដែលមកប្រឡងនៅឆ្នាំនេះសរុបមានចំនួន១៨៩នាក់ ដោយបែងចែកជា ១០បន្ទប់ ហើយក្នុងមួយបន្ទប់មានគ្នា ១៩នាក់ ក្នុងនោះគណៈកម្មការកំណែមានចំនួន៤០រូប ដោយមានគ្រូខ្លះអញ្ជើញមកពីក្រុងកំពង់ចាមដែលមានបទពិសោធន៍។ ហើយវិញ្ញាសារប្រឡងនេះត្រូវបានក្រសួងអប់រំ ជាអ្នករៀបចំឡើង ហើយត្រូវបានដឹកតាមរថយន្តមកកាន់វិទ្យាល័យហ៊ុន សែនព្រៃទទឹង នាថ្ងៃប្រលងទី១២តុលា
ហឹបដែក ត្រូវបានចាក់សោត្រឹមត្រូវទៀតផង។ក្រោយប្រឡងមួយថ្ងៃគឺទី ១៣តុលានិងត្រូវបានដំណើរការកែលើមុខវិជ្ជាទាំងបួនមុខរីឯលទ្ធផលអាស្រ័យលើឧបនាយករដ្ឋមន្ត្រីទាំងពីរដែលនឹងត្រូវប្រកាសនៅពេលខាងមុខសមគួរណាមួយ។ កាលពីឆ្នាំ២០២៤កន្លងទៅសិស្សមកប្រឡងនៅទីនេះ មានជាង ២០០នាក់ តែនៅឆ្នាំ២០២៥ សិស្សមកប្រឡងរាងថយបន្តិច។ចំពោះពានរង្វាន់ជ្រើសរើសពីលេខ១ដល់លេខ២៥ ដដែល។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរធ្លាប់មានប្រសាសន៍ដោយលើកឡើងថាប្រទេសជាតិយើងសព្វថ្ងៃត្រូវការក្មួយៗដែលជាទំពាំងស្នងឬស្សីនា ពេលអនាគតសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនធំធាត់។
ឯកឧត្តមកើតរិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍លើកឡើងឲ្យដឹងដែរថា ការខិតខំរៀនសូត្ររបស់ក្មួយៗគឺជាផ្លូវមួយឆ្ពោះទៅរកភាពជោគជ័យហើយការប្រឡងនេះធ្វើឡើងដោយមានភាពសុក្រិតនិងតម្លាភាពទៀតផង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី





















