Sunday, October 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោលនយោបាយអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ នៅតំបន់ជនជាតិខ្មែរ នៅភាគខាងត្បូង នៃប្រទេសវៀតណាម

នៅតំបន់ភាគខាងត្បូង (ណាមបូ) មានជនជាតិភាគតិចរស់នៅជាង៥០ជនជាតិ មានមនុស្សជាង២,៣លាននាក់ ក្នុងនោះ មានជនជាតិខ្មែររស់នៅកុះករបំផុត មានមនុស្សជាង១,៣លាននាក់ មានអត្រាប្រមាណ៤,៤៥% នៃចំនួនប្រជាជនសរុបនៅភាគខាងត្បូងប្រទេសវៀតណាម។ បច្ចុប្បន្ន ជនជាតិខ្មែររស់នៅជាចំបងនៅខេត្ត ក្រុងនានា ដូចកឹងធើ វិញឡុង អាងយ៉ាង និងរស់នៅរាយប៉ាយនៅតាមតំបន់មួយចំនួនទៀតនៅទូទាំងប្រទេស។

ក្នុងអំឡុងដំណើរការដឹកនាំ គ្រប់គ្រងប្រទេស បក្ស និងរដ្ឋវៀតណាមតែងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនជាតិភាគតិច ក្នុងនោះមានជនជាតិខ្មែរផងដែរ។ លេចធ្លោបំផុតគឺមានបទបញ្ជាលេខ១៩-CT/TW ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៨ របស់គណៈលេខាបក្សកុម្មុយនិស្តវៀតណាម អំពីពង្រឹងការងារនៅតំបន់ជនជាតិខ្មែរក្នុងស្ថានភាពថ្មី (បទបញ្ជាលេខ១៩)។ បន្ទាប់ពីនោះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវៀតណាម បានអនុម័តលើកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ ក្នុងនោះ ដំណាក់កាល១ អនុវត្តពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥។

ខ្លឹមសារគោលនយោបាយនៃបទបញ្ជាលេខ១៩ មានគ្រប់ជ្រុយជ្រោយ ព្រមៗគ្នាគ្របដណ្តប់លើគ្រប់វិស័យ និងភូមិសាស្រ្តតំបន់ជនជាតិខ្មែរនៅភាគខាងត្បូង។ គោលនយោបាយដើរទន្ទឹមនឹងការចាត់ចែងប្រភពកម្លាំងរបស់មជ្ឈិម និងភូមិភាគនានា រួមបញ្ចូលនូវគោលនយោបាយជនជាតិរួម កម្មវិធី គម្រោងជាមួយនឹងដំណោះស្រាយ និងគោលដៅជាក់ស្តែង។ បទបញ្ជាលេខ១៩ ក៏បានបញ្ជាក់ច្បាស់ សកម្មភាពសាសនាផ្សារភ្ជាប់នឹងជនជាតិ ត្រូវបានអនុវត្តយ៉ាងរវៀសរវៃ មានលក្ខណៈពិសេសដោយឡែក ផ្អែកលើជីវភាពវប្បធម៌របស់ព្រះពុទ្ធសាសនាថេរវាទ ផ្សារភ្ជាប់នឹងលក្ខណៈពិសេសដោយឡែករបស់ជនជាតិខ្មែរ។ ទន្ទឹមនឹងការអនុវត្តបទបញ្ជាលេខ ១៩ ការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១-២០២៥ បានបង្កសម្ទុះថ្មីដល់តំបន់ជនជាតិខ្មែរ និងជនជាតិភាគតិចនៅភាគខាងត្បូងកាន់តែអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។

ដំណាក់កាល ២០២១ – ២០២៥ រដ្ឋវៀតណាម បានប្រមូលផ្តុំបែងចែកប្រភពកម្លាំងឆ្លងតាមរយៈកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ក្នុងនោះខេត្តនានានៅភាគខាងត្បូង បានផ្តល់អាទិភាពវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា៖ ផ្លូវគមនាគមន៍ ធារាសាស្រ្ត អគ្គិសនី សាលារៀន មណ្ឌលសុខភាព… បានរួមចំណែកកែលម្អលក្ខណៈរស់នៅ បង្កលក្ខណៈអភិវឌ្ឍផលិតកម្ម និងលើកកម្ពស់សុខុមាលភាពសង្គមជូនប្រជាជនទាំងអស់ និងសហគមន៍ជនជាតិខ្មែរ។ កម្មវិធីឧបត្ថម្ភសង់ផ្ទះ ដីសង់ផ្ទះ បណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្លាស់ប្តូរការងារធ្វើ បាននាំមកនូវការវិវត្តន៍គួរឱ្យកត់សម្គាល់ក្នុងជីវភាពរបស់សហគមន៍ខ្មែរ។ អំពីផ្លាស់វិជ្ជាជីវៈ ក៏បង្ហាញឱ្យឃើញមាន លទ្ធផល គួរ ឱ្យ កត់ សម្គាល់ ក្នុងឆ្នាំ២០២៣ ខេត្តត្រាវិញបានឧបត្ថម្ភផ្លាស់ប្តូរវិជ្ជាជីវៈជូនគ្រួសារជនជាតិភាគតិចចំនួន២៦១គ្រួសារ។ នៅខេត្តសុកត្រាំង ក៏បានឧបត្ថម្ភផ្លាស់ប្តូរវិជ្ជាជីវៈជូនគ្រួសារខ្មែរបានចំនួន ៤.៦០៧គ្រួសារ អនុវត្តទម្រង់អភិវឌ្ឍផលិតកម្មចំនួន៦៧ទម្រង់ រួមចំណែកបង្កើតការងារជាច្រើន និងកាត់បន្ថយភាពក្រីក្រដោយចីរភាព។

មកទល់ពេលនេះ នៅតំបន់មានជនជាតិខ្មែររស់នៅ និងទាំងតំបន់មានជនជាតិភាគតិចនៅភាគខាងត្បូង ឃុំទាំងអស់មានផ្លូវក្រាលកៅស៊ូ ឬបេតុងរថយន្តអាចបើកបរចូលដល់មជ្ឈមណ្ឌលឃុំ; ភូមិជិត៩០% មានផ្លូវរថយន្តអាចបើកបរចូលដល់មជ្ឈមណ្ឌល… ពិសេសគ្រួសារខ្មែរដែលខ្វះដីសង់ផ្ទះ ដីផលិតកម្ម ទឹកស្អាតប្រើប្រាស់ និងពលករដែលមិនទាន់បានបណ្តុះបណ្តាលវិជ្ជាជីវៈកាន់ថែថយចុះជាលំដាប់; អត្រាគ្រួសារខ្មែរក្រីក្រដំណាក់កាល២០១៨-២០២៣ ថយចុះមធ្យមភាគពី២-៤% ក្នុងមួយឆ្នាំ។ ឆ្នាំ ២០១៨ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់នៅតំបន់ជនជាតិខ្មែរគឺ២១លានដុងក្នុងមួយឆ្នាំ។ ដល់ឆ្នាំ ២០២៣ តួលេខនេះសម្រេចបាន២៥លានដុង។ ការងារអប់រំ-បណ្តុះបណ្តាល និងថែទាំសុខភាពនៅតំបន់ជនជាតិខ្មែរមានការរីកចម្រើនច្រើន។ សមភាពយេនឌ័ររវាងបណ្តាជនជាតិជាសារវន្តបានធានា; សាមគ្គីភាព រវាង បណ្តា ជនជាតិ បាន ពង្រឹងជាបន្ត។

ប្រព័ន្ធនយោបាយមូលដ្ឋាននៅតំបន់ជនជាតិភាគតិចត្រូវបានធ្វើឱ្យរឹងមាំ កងជួរកម្មាភិបាលបានពង្រឹងជាបណ្តើរៗ ឆ្លើយតបនឹងតម្រូវការ ភារកិច្ចដាក់ចេញបានល្អប្រសើរ។ល។ ផ្តើមពីនោះ បង្កបានភាពរីករាយនៅក្នុងតំបន់ជនជាតិភាគតិច បង្កទំទុកចិត្តលើការដឹកនាំរបស់បក្ស និងគ្រប់គ្រងរដ្ឋ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

លោក ហ្វិញម៉ាក មានអាយុជាង៧០ឆ្នាំប្លាយ ស្នាក់នៅក្នុងភូមិកិញដឹងបេ ឃុំខាញ់ហឹង ស្រុកត្រឹងវ៉ាំងថើយ ខេត្តកាម៉ាវ ឱ្យដឹង៖ “កាលពីមុន នៅទីនេះធ្វើស្រែតែមួយមុខ។ ឆ្នាំខ្លះបានផល ប៉ុន្តែតម្លៃថោក ឆ្នាំខ្លះបានថ្លៃ ប៉ុន្តែមិនសូវបានផល។ នៅភូមិនេះផ្ទះស្លឹកស្ទើរតែទាំងអស់… ក្រោយមកបានរដ្ឋជីកប្រឡាយធារាសាស្រ្ត បើកផ្លូវបេតុង។ កសិករបានហ្វឹកហ្វឺនបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ អនុវត្តមានប្រសិទ្ធភាពលើស្រែចម្ការ…អាស្រ័យហេតុនោះ ជីវភាពរបស់ជនរួមជាតិកាន់តែរីកចម្រើន។ ឥឡូវមានផ្ទះឥដ្ឋសមរម្យ ទំនើប បានសង់ឡើយកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំមានកូន២នាក់ ម្នាក់ទៅធ្វើការឆ្ងាយ ម្នាក់រៀនមហាវិទ្យាល័យនៅហាណូយ។ ពេលនឹកកូន ខ្ញុំគ្រាន់តែខល Zalo។ សុខភាពរបស់ខ្ញុំមិនដូចមុនទេ ប៉ុន្តែធ្វើស្រែ ធ្វើស្រែចម្ការឥឡូវមានគ្រឿងម៉ាស៊ីនជំនួយអស់ហើយ។

សកម្មភាពវប្បធម៌របស់ជនជាតិខ្មែរ ក៏បានខេត្ត ក្រុងនានាយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយមានពិធីបុណ្យជាច្រើន រួមចំណែកអភិរក្ស និងអភិវឌ្ឍជីវភាពវប្បធម៌ ស្មារតីរបស់ជនជាតិខ្មែរ។ ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិខ្មែរ បានប្រារព្ធឡើងរៀងរាល់៣ឆ្នាំម្តង ហើយប្តូរវេនគ្នានៅតាមខេត្ត ក្រុង ដែលមានជនជាតិខ្មែររស់នៅកុះករ។ បុណ្យអកអំបុក – ប្រណាំងទូក-ងនៅខេត្តសុកត្រាំង បានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់មានទ្រង់ទ្រាយថ្នាក់តំបន់វាលរាបទន្លេគឺវឡុង បានចាត់តាំងរៀងរាល់២ឆ្នាំម្តង។ ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិខ្មែរ បានប្រារព្ធឡើងនៅតាមខេត្តដែលមានជនជាតិខ្មែររស់នៅកុះករ ដូចជាកឹងធើ អាងយ៉ាង វិញឡុង; សមោសរសិល្បៈមហាជន និងពិធីប្រឡងសម្លៀកបំពាក់ជនជាតិខ្មែរនៅសុកត្រាំង ត្រាវិញ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ… មកដល់ពេលនេះ មានបេតិកភណ្ឌប្រវត្តិសាស្រ្ត វប្បធម៌ចំនួន៥៥ នៅតំបន់ជនជាតិខ្មែរបានទទួលស្គាល់ និងរៀបចំណាត់ថ្នាក់; ក្នុងនោះ មានបេតិកភណ្ឌថ្នាក់ជាតិចំនួន១៥ និងបេតិកភណ្ឌថ្នាក់ខេត្តចំនួន៤០។ ពិសេស មានទម្រង់សិល្បៈដ៏ល្អពិសេសចំនួន៥ និងបុណ្យប្រជាប្រិយរបស់ជនជាតិខ្មែរចំនួន២ បានទទួលស្គាល់ជាបេតិកភណ្ឌអរូបីថ្នាក់ជាតិ។

ព្រះតេជព្រះគុណ លីហុង អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ ព្រះចៅអធិការវត្តពិទូរឃោសរង្សី មានថេរដីកា៖ “ការអភិរក្ស និងពង្រីកវប្បធម៌ជនជាតិខ្មែរ បានគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ថែរក្សា និងអភិវឌ្ឍន៍។ ពិធីបុណ្យវប្បធម៌ ប្រពៃណីល្អប្រសើររបស់ជនជាតិខ្មែរតែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ និងបង្កលក្ខណៈចាត់ចាំងឡើង។ រៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា តែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានរៀបចំសកម្មភាពជាក់ស្តែង និងមានអត្ថន័យ ដូចជា៖ ពិធីជួបជុំប្រវេណី សួរសុខទុក្ខ អបអរសាទរ និងប្រគេនទេយ្យវត្ថុដល់សមាគមព្រះសង្ឃស្នេហាជាតិ វត្តខ្មែរនានា អ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយ គ្រួសារគោលនយោបាយលេចធ្លោ និងគ្រួសារខ្មែរក្រីក្រ”។

សូមបញ្ជាក់បានថា គោលនយោបាយអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៅតំបន់ជនជាតិខ្មែរភាគខាងត្បូងក្នុងរយៈពេលកន្លង បានអនុវត្តចំទិសដៅត្រឹមត្រូវ សម្រេចបានលទ្ធផលជាវិជ្ជមានជាច្រើន រួមចំណែកពង្រឹងទំទុកចិត្តរបស់ជនជាតិខ្មែរទៅលើគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម។ ក្នុងបរិការណ៍វៀតណាមឈានចូលសម័យអភិវឌ្ឍន៍ថ្មី ជនជាតិខ្មែរនៅភាគខាងត្បូង រួមជាមួយនឹងបណ្តាជនជាតិជាបងប្អូន គប្បីពង្រីកស្មារតីសាមគ្គី ឆន្ទៈខ្លួនទីពឹងខ្លួនខិតខំឈានឡើង ដើម្បីរួមកសាង និងនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យអភិវឌ្ឍន៍ថ្មី៕

×