Wednesday, October 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ដែលរកស៊ីចងការប្រាក់ខុសច្បាប់ថ្លៃកប់ពពក និងគ្មានអាជ្ញាប័ណ្ណ

ខេត្តត្បូងឃ្មុំ ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ មានផេកហ្វេសប៊ុកឈ្មោះ ហេតុការណ៍ថ្មីៗ បានចុះផ្សាយដែលមានខ្លឹមសារថាៈ ប្រជាពលរដ្ឋរកស៊ីបន្តិចបន្តួចពុំមានលទ្ធភាពបង់ការប្រាក់ឲ្យក្រុមអ្នករកស៊ីចងការប្រាក់ថ្លៃកប់ពពក ក៏ត្រូវក្រុមអ្នករកស៊ីចងការប្រាក់នោះយករូបថតរបស់ពួកគាត់ ទៅបិទនៅតាមទីសាធារណៈហើយបញ្ជាក់ថា មាននៅក្នុងភូមិសាស្ត្រស្រុកពញាក្រែក។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំ ពីលោក​ឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យកងកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក ចុះធ្វើការស្រាវជ្រាវ រកឃើញជនរងគ្រោះចំនួន៣នាក់ ជាកូនបំណុល។ ក្រោយការសាកសួរកូនបំណុលចប់ កម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ដែលរកស៊ីចងការប្រាក់ខុសច្បាប់ និងគ្មានអាជ្ញាប័ណ្ណ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅតុលាការ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×