Thursday, October 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការផ្តន្ទាទោសអតីតនគរបាលរាជធានីម្នាក់ ឲ្យជាប់ក្នុងពន្ធនាគារ ៣ឆ្នាំដោយត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសអតីតនគរបាលរាជធានីភ្នំពេញ ឈ្មោះ ហ៊ុន ហេង ស្រវឹងស្រា បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ នៅមុខក្រសួងវប្បធម៍ និងវិចិត្រសិល្បៈនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឲ្យជាប់ក្នុងពន្ធនាគារត្រឹម ៣ឆ្នាំដោយទោសនេះត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ទោសសល់ពីនេះ ត្រូវព្យួរ និងពិន័យជាប្រាក់ចំនួន ៤ ០០០ ០០០ (បួនលាន) រៀល ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន និងសារព័ត៌មាននានាថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈ នូវសាលក្រមព្រហ្មទណ្ឌលេខ ៣៨០៩ «ភ» ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៧០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ ៦១ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល ០៣ (បី) ឆ្នាំ ដោយទោសនេះត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ទោសសល់ពីនេះ ត្រូវព្យួរ និងពិន័យជាប្រាក់ចំនួន ៤ ០០០ ០០០ (បួនលាន) រៀល ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្ដន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី១ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តុលាការបានពិចារណាលើអំពើប្រព្រឹត្ត និងការទទួលខុសត្រូវរបស់ជនជាប់ចោទតាមកម្រិតទោសដែលមាន កំណត់ក្នុងច្បាប់ និងការទទួលខុសត្រូវចំពោះជនរងគ្រោះ, ដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់, សា្ថនភាពរបស់ ជនជាប់ចោទដែលស្ថិតក្នុងវ័យចាស់, មានជំងឺប្រចាំកាយ និងស្មារតីភ្ញាក់រលឹកទទួលស្គាល់កំហុស, ចៅក្រម ជំនុំជម្រះបានសម្រេចផ្ដន្ទាទោស ដោយយោងលើមូលហេតុដូចខាងក្រោម៖

១.ជនជាប់ចោទ ជាប់ចោទពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដ៏ទៃ ដែលកម្រិតទោសក្នុងច្បាប់កំណត់ ពី ១ឆ្នាំ ទៅ ៣ឆ្នាំ។
២.ជនជាប់ចោទមានអត្រាជាតិអាល់កុល ០.៣៥Mg/L (យោងតាមរបាយការណ៏របស់សមត្ថកិច្ច) ដែលស្ថិតនៅក្រោមច្បាប់ហាមឃាត់ (អត្រាជាតិអាល់កុលចាប់ពី០.៤០Ng/L ឡើងទៅ)។
៣.ជនជាប់ចោទមានវ័យចាស់ ស្ថិតក្នុងស្ថានភាពមានជំងឺទឹកនោមផ្អែម និងលើសឈាម។
៤.ជនរងគ្រោះទាំងអស់ បានដកពាក្យបណ្តឹង និងបានព្រមព្រៀងទទួលសំណងរដ្ឋប្បវេណី។
៥.តុលាការបានសម្រេចផ្ដន្ទាទោស ៣ឆ្នាំ គឺក្នុងកម្រិតអតិបរមានៃទោស តែបានឱ្យអនុវត្តទោសក្នុង ពន្ធនាគារ ១ឆ្នាំ ទោសនៅសល់ ២ឆ្នាំ ឱ្យព្យួរ ដោយដាក់នូវកាតព្វកិច្ចមួយចំនួន រួមទាំងបានប្រកាសទោសពិន័យ ជាប្រាក់ចំនួន ៤លានរៀល និងបានប្រកាសទោសបន្ថែមហាមឃាត់ការបើកបរក្នុងរយៈពេល ៥ឆ្នាំ។ ការសម្រេច ឱ្យអនុវត្តព្យួរទោសមួយផ្នែកនេះ ធ្វើឡើងស្របតាមលក្ខខណ្ឌ និងបទប្បញ្ញត្តិច្បាប់ជាធរមាន។
៦. បច្ចុប្បន្ន ជននេះកំពុងជាប់ឃុំបន្តការអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×