ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានចុះឆ្មក់បង្ក្រាបអគារមួយកន្លែងដែលមានយីហោ ពេជ្រលេីមេឃ ដែលលួចបង្កប់បេីកកន្លែងប្រេីប្រាស់គ្រឿងញៀន ហើយឃាត់ខ្លួនបានមនុស្សប្រុសស្រីជាង១០០នាក់ រួមមានជនជាតិវៀតណាម ចិន និងខ្មែរ។
ប្រតិបត្តិការនេះធ្វេីឡេីងនៅវេលាម៉ោង១២:៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅកោះពេជ្រ ស្ថិតតាមបណ្ដោយផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីសួរនាំ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














