ក្នុងសវនាការថ្ងៃទី 27/11 ម្សិលមិញនេះ វេជ្ជបណ្ឌិត Nurliza Abdullah អ្នកធ្វើកោសល្យវិច្ច័យសាកសពរបស់ “Kim Jong-Nam” បានទម្លាយចេញនូវរឿងរ៉ាវកក្រើករញ្ជួយ។
ព្រឹកថ្ងៃទី 27/11 វេជ្ជបណ្ឌិតរូបនេះ បានចេញមកធ្វើជាសាក្សីក្នុងសវនាការកាត់ទោស Doan Thi Huong និង Siti Aisyah ក្រោមបទចោទប្រកាន់ថា បានធ្វើឃាតពលរដ្ឋកូរ៉េខាងជើង ត្រូវបានដឹងថាជាលោក Kim Jong Nam បងប្រុសបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong-Un។
តាម AP អ្នកស្រីវេជ្ជបណ្ឌិត Nurliza Abdullah ជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិត ២រូបធ្វើកោសល្យវិច្ច័យសាកសពរបស់ “Kim Jong-Nam” បានបញ្ជាក់ជូនតុលាការថា ៖ កូនក្រមុំ (ភ្នែក) ជនរងគ្រោះត្រូវរួញ ហើយក្នុងខោលីអូរបស់ជនរងគ្រោះមានលាមកច្រើន។ នេះជាសញ្ញា២ បង្ហាញថា ជនរងគ្រោះបានរងការបំពុល។ វេជ្ជបណ្ឌិតរូបនេះ ប្រាប់បន្ថែមថា ៖ “ផ្អែកតាមការធ្វើកោសល្យវិច្ច័យសាកសព លទ្ធផលវិភាគនៃបនញទប់ពិសោធន៍មូលហេតុបង្កការស្លាប់ ប្រាកដណាស់ គឺជាសារធាតុបំពុលសរសៃប្រសាទ VX”។ ចម្លើយនេះ ស៊ីសង្វាក់គ្នា នឹងអ្នកចេញមកធ្វើសាក្សីមុននេះ គ្រារបាយការណ៍កោសល្យវិច្ច័យត្រូវបានដាក់បង្ហាញនៅមុខតុលាការ។
យ៉ាងនេះក្តី វេជ្ជបណ្ឌិតរូបនេះ ក៏បានឯកភាពនឹងមតិរបស់មេធាវីការពារកូនក្តីថា លទ្ធផលកោសល្យវិច្ច័យ ពុំគ្រប់គ្រាន់ដើម្បីអះអាងថា VX ជាមូលហេតុបណ្តាលឲ្យជនរងគ្រោះស្លាប់នោះទេ។ ចំណែកការបូកសរុបលទ្ធផលកោសល្យវិច្ច័យសាកសព គឺផ្អែកតាមការធ្វើតេស្តនៃផ្នែកគីមីសាស្ត្រ លើមុខរបស់ជនរងក្រោះ ដែលមានសារធាតុពុលបន្សល់ទុក។
តាម Fox News សវនាការបានផ្អាកព្រោះសាក្សីបន្តពុំទាន់ត្រៀមខ្លួនរួចរាល់។
រីឯជនជាប់ចោទទាំង២ បានបដិសេធពុះទទួលកំហុស តាំងពីសវនាការដំបូងនៅថ្ងៃទី 2/10 មកម្លេះ៕ សូយន