ក្រុមអ្នកជំនាញការនៃសកលវិទ្យាល័យ Stanford និងសកលវិទ្យាល័យHaifa ឱ្យដឹងថា គេបានរកឃើញវត្តមាននៃរោងផលិតស្រាbeer មួយមានអាយុកាលបុរាណបំផុតពិភពលោក ស្ថិតក្នុងល្អាងភ្នំមានឈ្មោះថា Raqefet ជិតទីក្រុងHaifa។
ក្រុមបុរាណវិទូកំពុងធ្វើកំណាយនៅល្អាងភ្នំ Raqefet ជាកន្លែងដែលពួកគេរកឃើញរោងផលិតស្រាbeer 13,000-year-old ។ផ្អែកតាមស្លាកស្នាមបន្សល់ទុក ក្រុមស្រាវជ្រាវវិភាគឃើញថា នៅទីនេះគេធ្លាប់ផ្អាប់ធ្វើឱ្យឡើងមេនូវស្រូវសាឡីដើម្បីធ្វើ ស្រាbeer ក៏ដូចជាប្រើប្រាស់ទីនេះដើម្បីស្តុកទុកស្បៀងអាហារនៅអំឡុងចុងយុគថ្មចាស់កាលពី១៣០០០ឆ្នាំមុន។
តាមរបាយការណ៍ដែលចុះផ្សាយលើទស្សនាវដ្តី Journal of Archaeological Science ល្អាងRaqefet គឺជាផ្នែកមួយនៅតំបន់គោរពបូជានិងទីលានកប់ខ្មោចតាំងពីសម័យបុព្វកាល។ហេតុនេះរបកគំហើញថ្មីខាងលើបានបញ្ជាក់ចំពោះទស្សនៈដែលលើកឡើងថាស្រាbeer មានតួនាទីណាមួយនោះក្នុងវប្បធម៌របស់មនុស្សបុរាណនៅតំបន់សមុទ្រម៉េឌីទែរាណេ៕
លីសា