Sunday, October 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ស្តីពីលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្រ្តីទាំងពីរនៅទីក្រុងកូឡាឡាំពួរ មានចំនួន៨ចំណុច

ភ្នំពេញ ៖ សេចក្ដីប្រកាសរួមរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ស្តីពីលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

យើង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី បន្ទាប់ពីបានជួបប្រជុំគ្នានៅទីក្រុង គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សូមប្រកាសដូចខាងក្រោម៖

១. យើងសូមបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តដ៏រឹងមាំចំពោះសន្តិភាព និងសន្តិសុខរវាងប្រទេសយើងទាំងពីរ ដូចដែលបានប្រកាសនៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ – ហើយសូមគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងចំពោះការចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬប្រើប្រាស់ កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់ សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិទៅវិញទៅមករវាងប្រទេសយើងទាំងពីរ។

២. យើងសូមបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងដែលភាគី ទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ។

៣. យើងបានចុះហត្ថលេខាលើលក្ខខណ្ឌយោងស្ដីពីការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)
ដែលមានសមាសភាពជាបុគ្គលិកមកពីរដ្ឋសមាជិកអាស៊ាន និងមានគោលបំណងធានាការអនុវត្តបទឈប់បាញ់ ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។ យើងសូមអំពាវនាវដល់រដ្ឋសមាជិកអាស៊ានឱ្យផ្ដល់ការគាំទ្រសមស្រប ដើម្បីធានាថា AOT អាចសម្រេចគោលបំណងរបស់ខ្លួនបានដោយជោគជ័យ។

៤. បន្ថែមលើនេះ យើងបានប្ដេជ្ញាចិត្តក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែល ផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ដើម្បីសម្រេចបាន និងពង្រឹងគោលបំណងទាំងនេះ យើងបានឯកភាពចំពោះជំហានដូចខាងក្រោម ដើម្បីធានាការអនុវត្តបទឈប់ បាញ់ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព និងស្តារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់ព្រំដែន៖
•អនុវត្តការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT ដោយ រួមបញ្ចូលទាំងការដកអាវុធ និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ចេញពីព្រំដែន និងបញ្ជូនត្រឡប់ទៅ ទីតាំងមូលដ្ឋានយោធាដូចដើមវិញ។ ក្នុងបរិបទនេះ ភាគីទាំងពីរនឹងចាត់តាំងក្រុមការងាររៀងៗខ្លួន ដើម្បីពិភាក្សាគ្នាឈានទៅរៀបចំឲ្យបានសម្រេចនូវផែនការសកម្មភាពជាក់ស្ដែង និងជាជំហានីៗ ដែលនឹងត្រូវអនុវត្តក្រោមការសង្កេតរបស់ IOT (ក្រុមសង្កេតការណ៍អាស៊ានបណ្ដោះអាសន្ន) ហើយ បន្ទាប់មក AOT នៅពេលដែលយន្តការនេះត្រូវបានបង្កើតឡើង បន្ទាប់ពីការចុះហត្ថលេខាលើ លក្ខខណ្ឌយោង។
•ជៀសវាងការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ ការអះអាងដោយគ្មានភស្តុ តាង និងវោហាសាស្ត្រដែលបង្កគ្រោះថ្នាក់ ទាំងតាមបណ្តាញផ្លូវការរបស់រដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវ ការ ដើម្បីបន្ថយភាពតានតឹង កាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបស់សាធារណជន និងលើកកម្ពស់ បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្តិវិធី។

•ឯកភាពលើការអនុវត្តដោយគ្មានបង្អែរបង្អង់ និងយ៉ាងពេញលេញនូវវិធានការកសាងទំនុកចិត្ត ដើម្បី ស្តារ និងរក្សាទំនុកចិត្ត ការជឿទុកចិត្តគ្នាទៅវិញទៅមក និងសន្តិភាពតាមបណ្ដោយព្រំដែន ហើយ ដោះស្រាយទំនាស់ដោយសន្តិវិធី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព ព្រមទាំងធ្វើ ការឆ្ពោះទៅរកការស្ដារទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឡើងវិញ។

•សម្របសម្រួល និងអនុវត្តការបោសសំអាតមីនមនុស្សធម៌នៅតំបន់ព្រំដែន ដូចបានព្រមព្រៀងគ្នា ដោយគណៈកម្មាធិការព្រំដែនទូទៅ ដោយមិនប៉ះពាល់ដល់ការវាស់វែង និងខណ្ឌសីមាព្រំដែនគោក រវាងប្រទេសទាំងពីរ សំដៅការពារជីវិតជនស៊ីវិល និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

•បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមា ព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់ កម្លាំង ឬទង្វើញុះញង់ ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការ ព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន គឺជាយន្តការទ្វេភាគីដែលមានអាណត្តិ ការងាររៀងៗខ្លួន សម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែន តាមសន្តិវិធី និងដោយមាន ការសម្របសម្រួលជាមួយអភិបាលខេត្ត/ស្រុកនៅមូលដ្ឋាន សំដៅគ្រប់គ្រងស្ថានការណ៍នៅនឹងកន្លែង
ក្នុងនោះរួមមាន ការដោះស្រាយបញ្ហានៃការចោទប្រកាន់ពីការទន្ទ្រានដីពីសំណាក់ភាគីណាមួយ ដោយអនុលោមទៅតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន និង
ការបញ្ឈប់នូវរាល់សកម្មភាពដែលពង្រីកវិសាលភាពជម្លោះ និងបង្កើនភាពតានតឹង។

៥. នៅពេលអនុវត្តវិធានការដែលបានរៀបរាប់ខាងលើប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរនឹងទទួល ស្គាល់ថាអរិភាពសកម្មត្រូវបានបញ្ចប់។ លើសពីនេះ ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃក្នុងការលើក កម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក ប្រទេសថៃនឹងដោះលែងឈ្លើយសឹកដោយគ្មានបង្អែបង្អង់។

៦. យើងយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែង ផ្សព្វផ្សាយជាយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងការគ្រប់គ្រងព្រំដែន ដើម្បីទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដែលប៉ះពាល់ដល់ទាំងប្រជាពលរដ្ឋរបស់យើងទាំងពីរ និងសហគមន៍អន្តរជាតិជាទូទៅផងដែរ។

៧. យើងទទួលស្គាល់ពីភាពចាំបាច់ត្រូវកំណត់នូវមាគ៌ាសម្រាប់អនាគតដ៏ភ្លឺស្វាងមួយ ដែលមិនជាប់ ជំពាក់នូវចំណងជម្លោះពីអតីតកាល។ រដ្ឋាភិបាលទាំងពីរបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះ ដោយសន្តិវិធី ដោយគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែល មានស្រាប់។ លក្ខខណ្ឌទាំងនេះត្រូវបានបង្កើតឡើងសម្រាប់ឱ្យប្រទេសរបស់យើងមើលឆ្ពោះទៅមុខ ហើយចាប់ ផ្តើមកសាងទំនាក់ទំនងជាអ្នកជិតខាងគ្នាស្របតាមខ្លឹមសារ និងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន ស្តីពីការដោះស្រាយជម្លោះដោយសន្តិវិធី ដោយត្រួសត្រាយផ្លូវ សម្រាប់ការចាប់ផ្តើមនូវទំព័រថ្មីនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។

៨. យើងខ្ញុំសូមសម្តែងនូវទំនុកចិត្ត កិច្ចប្រជុំនេះ ដោយមានវត្តមាន និងការគាំទ្រពីសំណាក់ ប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក និង នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម នៃប្រទេសម៉ាឡេស៊ី គឺជា មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការគោរពគ្នាទៅវិញទៅមក និងការជំរុញសន្តិភាពនៅក្នុងតំបន់ យើងខ្ញុំសូម
កត់សម្គាល់ដោយការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកយ៉ាងសំខាន់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការជំរុញការស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្ការវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាច់ក្រថៃ។
ចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាបួនច្បាប់ ជាភាសាអង់គ្លេស៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×