Zimbabwe បានប្រកាសយកថ្ងៃកំណើតរបស់លោក Robert Mugabe ជាទិវាបុណ្យជាតិ ក្រោយការលាលែងពីមុខតំណែងតាមរយៈសម្ពាចរបស់កងទ័ព និងបក្សកាន់អំណាច បញ្ចប់ការកាន់តំណែង ៣៧ឆ្នាំ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។
តាម Herald Zimbabwe បានជ្រើសរើសថ្ងៃទី ២១/២ ជាទិវាបុណ្យជាតិផ្លូវការ។ នេះជាថ្ងៃកំណើតរបស់លោក Robert Mugabe ។ ជម្រើសនេះពុំមែនជារឿងថ្មីទេ ព្រោះតាំងពីខែ ៨/២០១៧ សហព័ន្ធយុវជនរបស់គណបក្ស Zanu-PF បានអំពាវនាវឲ្យរដ្ឋាភិបាលអនុម័តបញ្ហានេះរួចទៅហើយ នៅខណៈពេលលោក Mugabe កំពុងស្ថិតក្នុងតំណែងម្លេះ។ ការសម្រេចចិត្តនេះត្រូវបានអនុម័តតាំងពីថ្ងៃទី ២៤/១១។
លោក Mugabe បានលាលែងពីមុខតំណែងនៅសប្តាហ៍នុន ហើយអតីត អនុប្រធានាធិបតី -អ្នកធ្លាប់ប្រកៀកស្មាគ្នាជាមួយលោក បានស្បថឡើងកាន់តំណែងជំនួស។
ថ្លែងក្នុងពិធីឡើងកាន់តំណែងកាលពីសប្តាហ៍មុនដែរ លោក Mnangagwa បានចែករំលែកថា មេដឹកនាំមុនរបស់លោកត្រូវទទួលបានការគោរពលើសង្គម ហើយត្រូវកត់ត្រាទុកថា គាត់ជាស្ថាបនិក និងមេដឹកនាំរបស់ Zimbabwe ។
លោកបន្តថា “ចំពោះខ្ញុំគាត់ជាអ្នកចង្អុលផ្លូវ ជាឪពុក ជាអគ្គបញ្ជាការ ជាមេដឹកនាំ”។
បច្ចុប្បន្នគេនៅពុំទាន់ដឹងច្បាស់ពីរចនាសម្ព័ន្ធរដ្ឋការរបស់លោក Mnangagwa បែបណានោះទេ ហើយថា តើលោកអាចរក្សាទុកល្បាលម៉ាស៊ីនដឹកនាំទាំងស្រុងរបស់អតីតមេដឹកនាំមុនទេ?។
គណបក្សជំទាស់នឹងបក្សកាន់អំណាច Zanu-PF មានការមន្ទិលសង្ស័យថា លោក Mnangagwa នឹងពុំដំណើរការកែទម្រង់ប្រជាធិបតេយ្យបើកផ្លូវដល់ការបោះឆ្នោតសេរី ប្រព្រឹត្តទៅឆ្នាំក្រោយដែរឬទេ។ មនុស្សជាច្រើនមានការមន្ទិលសង្ស័យថា ស្ថានការណ៍របស់ Zimbabwe និងពុំមានការកែរទម្រង់ច្រើនក្រោយការប្រែប្រួលនៃ គោលនយោបាយឡើយ៕ ដោយ ៖ សូយន
លោក Emmerson Mnangagwa ស្បថកាន់តំណែងជាប្រធានាធិបតី Zimbabwe ស្ងើចសរសើរអតីតប្រធានាធិបតីយ៉ាងខ្លាំង