ឧត្ដរមានជ័យ ៖ កាលព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៧ និង៣០នាទី មានករណីឃាតកម្ម មួយបានកើតឡើងនៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ សាញ់ សុីម ភេទប្រុស អាយុ ៣៩ឆ្នាំ ស្លាប់ មុខរបរយោធា ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្រោយពីទទួលបានពត៌មាន លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្តរមានជ័យ បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋានស្រុកបន្ទាយអំពិល ចុះស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ រិន សារ៉េត អាយុ ៤៨ឆ្មាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ រស់នៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុ ៖ ឈ្មោះ សាញ់ សុីម ភេទប្រុស អាយុ ៣៩ឆ្នាំ សព បានឈ្លោះប្រកែកជាមួយនឹងប្រពន្ធឈ្មោះ រិន សារេត ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រហូតដល់មានការវាយតប់គ្នា ហើយប្រពន្ធក៏បានយកដំបងដែលមានជាប់ដែកគោលវៃចំពីលើក្បាលផ្នែកខាងឆ្វែងបណ្ដាលឲ្យស្លាប់តែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ដឧត្ដរមានជ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





