ខេត្តក្រចេះ ៖ ស្ពានដែកបេឡេប្រវែង ៤៣ម៉ែត្រ រងការបាក់ស្រុតទាំងស្រុង បណ្ដាយឱ្យ រថយន្ត V1 ដឹកដំឡូងមីមួយគ្រឿង ធ្លាក់ចូលក្នុងព្រែក។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៧នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅចំណុចស្ពានឆ្លូង ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹងស្ដីពីកាបិទចរាចរយានយន្តគ្រប់ប្រភេទធ្វើដំណើរលើកំណាត់ផ្លូវខេត្តលេខ 3KRT24 ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តកចេះ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនដែលធ្វើ ដំណើរតាមដងផ្លូវខេត្តលេខ 3KRT24 ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ឱ្យបានជ្រាបថា៖ ស្ពានអូរឆ្លូង ជាប្រភេទស្ពានកម្រាលដែកបេឡេត៍ ប្រវែង ៣៩ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ត្រង់គ.ម ០១+៥២០ ស្ថិតនៅ ក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានបាក់ទាំងស្រុងដោយសាររថយន្តធុនធំ ដឹកកសិផលដំឡូងឆ្លងកាត់។
ដើម្បីបញ្ចៀសការធ្វើចរាចរណ៍ឆ្លងកាត់ និងគ្រោះថ្នាក់អាចកើតឡើងជាយថាហេតុ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តក្រចេះ សូមធ្វើការផ្អាកជាបណ្ដោះអាសន្នយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់តាមទីតាំងស្ពាន អូរឆ្លូង និងសូមធ្វើដំណើរតាមផ្លូវវាង ឈ្មោះផ្លូវ១០៧ ស្ថិតក្នុងភូមិ១០៤ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល រហូតដល់ ការជួសជុលស្ពានបានរួចរាល់ឡើងវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





