Thursday, October 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាគួរឱ្យអាណិតណាស់ ជូនឪពុកមកពេទ្យ បើករថយន្តធ្លាក់ចូលទន្លេមេគង្គ ស្លាប់៣នាក់ សពឪពុករកមិនទាន់ឃើញនៅឡើយ

ខេត្តកំពង់ចាម: ជំងឺឪពុកពិសាបាយមិនចេះតែអស់កម្លាំង ធ្វើឲ្យកូនៗព្រួយបារម្ភក៏ប្រញាប់លើកដាក់លើរថយន្តតួរីសមួយគ្រឿងបើកចេញពីមូលដ្ឋានឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីយកឪពុកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។តែគ្រោះអកុសលរថយន្តបានបើកមកដល់ចំណុចផ្លូវកោងយកចង្កូតមិនទាន់ជាហេតុបណ្ដាលឱ្យរអិលធ្លាក់ពីលើច្រាំងចូលទឹកទន្លេមេគង្គ នៅចំណុចឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មកដល់រសៀលថ្ងៃទី២៩តុលា ឆ្នាំ២០២៥ ត្រូវបានគេរាវរកឃើញរថយន្តនៅបាតទន្លេទាញឡើងមកឃើញសពស្ត្រីម្នាក់ ចំណែកសពឪពុកបាត់រកមិនទាន់ឃើញនៅឡើយ។គិតរហូតមកដល់ម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣០តុលា ឆ្នាំ២០២៥ មិនដឹងថារសាត់អណ្ដែតដល់ទីណា ។

លោកវរៈសេនីយ៍ឯកប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរបានឲ្យដឹងថា:
រថយន្តមួយគ្រឿងនេះគឺបើកមកជាលក្ខណៈគ្រួសារដោយក្នុងនោះមានគ្នាចំនួនប្រាំនាក់ ស្របពេលបើកមកដល់ចំណុចកើតហេតុនៅវេលាម៉ោងប្រមាណជា១០និង១១នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ មានករណីឡាន១គ្រឿងបានបើកធ្លាក់ចូលទឹកទន្លេមេគង្គនៅចំណុចកែងភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ដែលបានធ្វើដំណើរពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំហើយក្នុងរថយន្តមានមនុស្ស០៥នាក់
គោលបំណងយកឪពុកដែលមានជំងឺដោយពិសារបាយមិនបានរយៈពេលបីថ្ងៃមកហើយ គោលបំណងឆ្ពោះទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញតែពុំទាន់ដល់ផងក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបទចង្កូតបន្ទាន់ធ្លាក់ចូលទន្លេធ្វើឲ្យមនុស្សទាំងប្រាំនាក់នោះត្រូវបានឈ្លក់ទឹកអ្នកខ្លះស្រវេស្រវាប្រឹងហែលឡើងគោកទាន់ពេល និងខ្លះទៀតត្រូវបានពលរដ្ឋនាំគ្នាជួយសង្គ្រោះ។

អធិការនគរបាលស្រុកស្រីសន្ធរបានបន្តឲ្យដឹងទៀតថា ក្រោយពីមានហេតុការណ៍នេះកើតឡើងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានបានរាយការណ៍ជូនរូបលោកភ្លាមៗនោះក៏បានចេញដំណើរមកកាន់កន្លែងកើតហេតុរួមជាមួយលោកបិន
ឡាដា អភិបាលស្រុកស្រីសន្ធរ ដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះមនុស្សដែលជាប់ក្នុងរថយន្តដែលកំពុងលេចចូលក្នុងទឹកទន្លេ។សូមបញ្ជាក់ថាមនុស្ស៥នាក់ដែលនៅលើរថយន្តនោះក្នុងនោះរួមមាន
ឈ្មោះដូចខាងក្រោម÷
១.ឈ្មោះ ទ្បេង ពៅ អាយុ៥២ឆ្នាំ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូង ឃុំ អ្នកបេីកបរ (នៅរស់បានចេញមកក្រៅ)
២.ឈ្មោះ យ៉េវ ម៉ាប់ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូង(បាត់ខ្លួន)
៣.ឈ្មោះ ម៉ាប់ សុខមី ភេទស្រី អាយុ៤៥ឆ្នាំរស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(បាត់ខ្លួន)
៤.ឈ្មោះ ម៉ាប់ គន្ធា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(ស្លាប់យកបានមកលើ)
៥.ឈ្មោះ ម៉ាប់ រស្មី ភេទប្រុស អាយុ៣១ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(នៅរស់បានចេញមកក្រៅ) បច្ចុប្បន្នក្រោមការដឹកនាំរបស់លោកអភិបាលស្រុកបាន រកអ្នកជំនាញមុជទឹកដើម្បីរុករករថយន្តនិងមនុស្ស០២នាក់ដែលបាត់ខ្លួន។ គិតរហូតមកដល់វេលាម៉ោង២រសៀល
តែរកមិនទាន់ឃើញនៅឡើយទេទោះជាយ៉ាងណាក៏ដោយលោកអភិបាលស្រុកបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់កំពុងតែសះស្វែងតាមរកជនរងគ្រោះដែលបាត់ខ្លួនពីរនាក់សន្និដ្ឋានថាស្លាប់។
វត្តមានអភិបាលស្រុកលោកអធិការនគរបាលស្រុកព្រមទាំងមន្ត្រីពាក់ព័ន្ធកំពុងតែជួលទូកដើម្បីស្វះស្វែងតាមរកសាកសពដែលបាត់ខ្លួនពីរនាក់នោះយ៉ាងស្រស្រាក់ស្រស្រាំ ព័ត៌មានចុងក្រោយនៅវេលាម៉ោងជាង 3 រសៀលរថយន្តត្រូវបានគេរកឃើញ។នៅក្នុងទឹកទន្លេចម្ងាយពីច្រាំងប្រមាណ៣០ម៉ែត្រកំពុងតែអូសយកមកដើម្បីស្ទូចទាញយកមកឡើងលើគោក។
សពចំនួន២នាក់ ត្រូវបានដឹកមកធ្វើបុណ្យនៅស្រុកកំណើតស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ជាមួយនោះសាច់ញាតិកំពុងតែតាមរកសពឪពុកបន្តទៀត៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×