ខេត្តកំពង់ចាម: “ក្មួយៗត្រូវតែខិតខំរៀនសូត្រធ្វើយ៉ាងណាជៀសវាងកុំនាំគ្នាជក់បារីអេឡិចត្រូនិចនិងស៊ីស្សាព្រោះរបស់ទាំងនេះបង្កើតឡើងដោយគីមីធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរឈានដល់កើតជំងឺមហារីក។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងនៅក្នុងឱកាសពិធីបើកបវេសនកាលឆ្នាំថ្មី២០២៥-២០២៦និងទិវាដឹងគុណគ្រូបង្រៀនដោយធ្វើឡើងនាព្រឹកថ្ងៃទី៣០ តុលាឆ្នាំ២០២៥ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា: សូមលោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្រូវតែធ្វើការណែនាំដល់គ្រប់សាលារៀនតាំងពីកម្រិតបឋមរហូតដល់វិទ្យាល័យនៅតាមស្រុក-ក្រុងទាំង១០ក្នុងខេត្តកំពង់ចាម។ដោយធ្វើការផ្សព្វផ្សាយពន្យល់ដល់នាយក នាយិកាឲ្យយកចិត្តទុកដាក់លើការលក់ដូរចំណីអាហារតាមសាលារៀន ពិសេសអាហារណាដែលប៉ះពាល់សុខភាពគឺហាមមិនឱ្យលក់ជាដាច់ខាត។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា តាមការសង្កេតឥឡូវកូនសិស្សដែលមានអាយុក្នុងរង្វង់១២ទៅ១៣ឆ្នាំត្រូវបានរកឃើញមានជំងឺទឹកនោមផ្អែម
ដែលជំងឺប្រភេទនេះកាលពីមុនគឺកើតឡើងទៅលើតែមនុស្សចាស់ប៉ុណ្ណោះ។តែសព្វថ្ងៃកើតលើក្មេងដោយសារតែការទទួលទានអាហារកំប៉ុងដែលមានជាតិផ្អែមខ្លាំងលើសកម្រិត
ព្រោះថាក្រសួងសុខាភិបាលបានធ្វើការណែនាំឲ្យគោរពបានខ្ជាប់ខ្ជួនធ្វើយ៉ាងណា”ហូបតិចស្ករ តិចអំបិល
តិចខ្លាញ់” ។ ព្រោះបើបណ្ដោយមិនមានការយកចិត្តទុកដាក់ពីសំណាក់អ្នកគ្រប់គ្រងសាលាទេនោះក្មេងៗប្រឈមនិងជំងឺផ្សេងៗមាន ជំងឺឈាម
ជំងឺបេះដូង ជំងឺទឹកនោមប្រៃ ព្រោះថាលោកគ្រូអ្នកគ្រូត្រូវបានចាត់ទុកជាឪពុកម្ដាយទី២ ដូច្នេះតួនាទីត្រូវមើលថែទាំកូនសិស្សឲ្យបានល្អ។
អភិបាលខេត្តបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញច្បាប់មិនអនុញ្ញាតឱ្យលក់បារីអេឡិចត្រូនិចនិងស៊ីស្សានោះទេ ព្រោះថាជំនាញរបស់ក្រសួងសុខាភិបាល បានលើកឡើងការជក់បារីអេឡិចត្រូនិចនេះនាំឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទនិងជំងឺមហារីកពោះវៀនជាដើម។ជាមួយនោះបើក្មួយៗឬលោកគ្រូ អ្នកគ្រូបានឃើញទីតាំងណាមួយលក់បារីអេឡិចត្រូនិច ត្រូវតែរាយការណ៍បន្ទាន់មកសមត្ថកិច្ចនៅកៀកដើម្បីមានវិធានការចុះបង្ក្រាបឲ្យបានទាន់ពេលវេលា។
ដោយឡែកលោកឧត្តមសេនីយ៍ត្រី
ជាវ សេងរស់ ស្នងការរងនគរបាលខេត្តមានប្រសាសន៍ឲ្យដឹងដែរថាក្រោមការណែនាំពីប្រមុខរាជរដ្ឋាភិបាលនៅក្នុងឆ្នាំ២០២៤-២០២៥កម្លាំងរបស់លោកក៏ដូចជារូបលក់ផ្ទាល់បានចុះណានាំដល់ប្រជាពលរដ្ឋនៅតាមទីតាំងនានាក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកព្រៃឈរព្រមទាំងស្រុកដទៃទៀត ឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិចនិងគ្រឿងញៀន ជាមួយនោះសូមឱ្យបងប្អូនត្រូវចេះសហការជាមួយសមត្ថកិច្ចបើឃើញជនសង្ស័យណាមួយចរាចរណ៍គ្រឿងញៀនប្រញាប់រាយការណ៍មកសមត្ថកិច្ចជាបន្ទាន់៕រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

















