Thursday, October 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ធំ ចុះដោះស្រាយបញ្ចប់វិវាទដីទំនាស់ដែលធ្លាប់អាស្រ័យផលយូរឆ្នាំមកហើយនៅតំបន់អូភេ ក្នុងភូមិសាស្ត្រស្រុកស្ទោង

កំពង់ធំ៖ បន្ទាប់ពីជួបប្រជុំជាច្រើនលើក ច្រើនសារ ទីបំផុត អភិបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម នួន ផារ័ត្ន បានសម្រេចដោះស្រាយបញ្ចប់វិវាទទំនាស់ដីធ្លីដែលបងប្អូនប្រជាពលរដ្ឋប្តឹងទាមទារ ដោយអះអាងថា ជាដីដែលធ្លាប់អាស្រ័យផលយូរឆ្នាំមកហើយ មានទំហំ ៨០ហិកតា រួមទាំងអាងទឹក ដែលមានទីតាំងស្ថិតនៅតំបន់អូភេ ឃុំម្យាក្រង ស្រុកស្ទោង រវាងប្រជាពលរដ្ឋរស់នៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមស្មាមញញឹមទាំងអស់គ្នា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅសាលាស្រុកស្ទោង។

បន្ទាប់ពីបានប្រជុំសម្របសម្រួលពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ភាគីប្រជាពលរដ្ឋបានព្រមព្រៀងឯកភាពគ្នា ដើម្បីបញ្ចប់វិវាទដូចខាង៖

១-ភាគីប្រជាពលរដ្ឋ យល់ព្រមទទួលយកការដោះស្រាយរបស់រដ្ឋបាលខេត្ត ទទួលយកដីស្រែទំហំសរុប ៤០ហិកតា និងដីអាងទឹកទំហំ ៤០ហិកតា តាមរយៈកិច្ចសន្យាជួលពីរដ្ឋបាលខេត្ត។ ប៉ុន្តែអាងទឹកត្រូវបែកចែកជាពីរផ្នែក ដោយផ្នែកខាងជើងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងផ្នែកខាងត្បូងប្រគល់ឱ្យប្រជាពលរដ្ឋដែលទទួលបានសិទ្ធិលើផ្ទៃដីទំហំ ៣៥ហិកតា ដើម្បីប្រើប្រាស់ និងអាស្រ័យផល មានទីតាំងស្ថិតនៅតំបន់អូភេ ឃុំម្សាក្រង ស្រុកស្ទោង ក្នុងករណីរដ្ឋត្រូវការ ត្រូវប្រគល់ជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ។

២-ដីដែលរដ្ឋបាលខេត្តបានសម្បទានជូន មិនត្រូវបានអនុញ្ញាតឱ្យលក់ដូរជាដាច់ខាត។ ករណីរដ្ឋបាលខេត្ត រកឃើញថាមានការលក់ដូរ ឬផ្ទេរសិទ្ធិទៅអ្នកផ្សេង នោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

៣-ចំពោះអាងស្តុកទឹកត្រូវរក្សាទុក នៅពេលមានប្រភពទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់តាមបច្ចេកទេស ប្រជាពលរដ្ឋអាចដាក់លិខិតស្នើសុំមករដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងសុំជួលពីរដ្ឋបាលខេត្ត។

៤-ប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងធ្វើការបែងចែកជូនបងប្អូនប្រជាពលរដ្ឋ។

៥-បងប្អូនប្រជាពលរដ្ឋយល់ព្រមចំពោះមុខរដ្ឋបាលខេត្ត បញ្ចប់ទំនាស់ និងការតវ៉ាផ្សេងៗទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×