Friday, October 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្តតាកែវ ចោទប្រកាន់លោក ភុន យុទ្ធ ពីបទ “ញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍” ខណៈជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារពីរដងរួចមកហើយក្នុងករណីស្រដៀងគ្នានេះ

ខេត្តតាកែវ៖ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានចោទប្រកាន់លោក ភុន យុទ្ធ ពីបទ “ញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍” ដែលនឹងត្រូវផ្ដន្ទា ទោសតាមមាត្រា៤៩៤ នៃក្រមព្រហ្មទណ្ឌ ។ មាត្រានេះបើតុលាការរកឃើញថា មានពិរុទ្ធភាពគ្រប់គ្រាន់នោះ នឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពី៦ខែ-២ឆ្នាំ និងពិន័យជាប្រាក់ពី១-៤លានរៀល ។

ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់ជនសង្ស័យឈ្មោះ ហ៊ុន យុទ្ធ ហៅ ភុន យុទ្ធ ហៅ តាន ពាក់ព័ន្ធករណី ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ សូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលបានប្រព្រឹត្តដោយ ជនសង្ស័យឈ្មោះ ហ៊ុន យុទ្ធ ហៅ ភុន យុទ្ធ ហៅ ភាន ភេទប្រុស អាយុ៤១ឆ្នាំ ប្រព្រឹត្តនៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី២០ ខែកញ្ញា, ថ្ងៃទី២៣ ខែតុលា, និងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។

ចំពោះជនសង្ស័យខាងលើនេះ ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសចំនួនពីរដងរួចមកហើយ ដោយលើកទី១ នៅសាលាដំបូងខេត្តសៀមរាប បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១(មួយ)ឆ្នាំ ៦(ប្រាំមួយ)ខែ ពីបទ ញុះញង់ឱ្យមានការរើសអើង និងបទ ជេរប្រមាថជាសាធារណៈ ប្រព្រឹត្តនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែឧសភា និងអំឡុងខែមិថុនា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៦ និងមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ។ លើកទី២ សាលាដំបូងខេត្តតាកែវ បានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១(មួយ)ឆ្នាំ ៦(ប្រាំមួយ)ខែ ពីបទ ញុះញង់ ឱ្យមានការរើសអើង ប្រព្រឹត្តនៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ បទល្មើស ព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។

ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្ដុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការអម សាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យខាងលើ ពីបទ៖ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី២០ ខែកញ្ញា, ថ្ងៃទី២៣ ខែតុលា, និងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ក្រោយពីបានចោទប្រកាន់ជនសង្ស័យខាងលើ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តតាកែវ បានសម្រេច ឃុំខ្លួនជាបណ្តោះអាសន្នជនត្រូវចោទនេះ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×