ភ្នំពេញ៖ក្រសួងព័ត៌មានចេញលិខិតបំភ្លឺជូនការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់វិធានការរដ្ឋបាល និងផ្នែកច្បាប់លើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
បើតាមលិខិតរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានដាក់សំណួរមកក្រសួងព័ត៌មានចំនួន៤សំណួរ ករណីការចោទប្រកាន់ថាចំណាត់ការផ្នែករដ្ឋបាល និងផ្នែកច្បាប់របស់រាជរដ្ឋាភិបាលចំពោះប្រព័ន្ធផ្សព្វផ្សាយ គឺជាការរឹតបន្តឹងទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ហើយថាក្រសួងព័ត៌មានចេញសេចក្តីសម្រេចលុបអាជ្ញាប័ណ្ណស្ថានីយ៍វិទ្យុFMដោយគ្មានការព្រមាន ឬការជូនដំណឹងជាមុននោះគឺជាការយល់ឃើញខុសដោយមិនស្វែងរកការពិត និងទទួលបានព័ត៌មានតែមួយជ្រុង ហើយមានចេតនាទុច្ចរិតដើម្បីចោទប្រកាន់ និងទម្លាក់កំហុតមកលើរាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖បញ្ញាស័ក្តិ
ខាងក្រោមនេះជាលិខិតរបស់ក្រសួងព័ត៌មាន៖