Friday, October 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីឆក់ខ្សែក ចំនួន០៦ករណី

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចជិតស្តុបវត្តកំពែង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ខ្សែក ចំនួន០៦ករណី។

ករណីទី១: ឆក់ខ្សែក នៅចណុចមុខហាងអូរដឹម ចាស់ ភូមិអង្គកែវ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

ករណីទី២: ឆក់ខ្សែក នៅចំណុចភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។

ករណីទី៣: ឆក់ខ្សែក នៅចំណុចកែងផ្លូវ៣០ម៉ែត្រ ភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥។

ករណីទី៤: ឆក់ខ្សែក នៅចំណុចមុខក្លោងទ្វាបុរីពិភពថ្មីគួរស្រូវ ភូមិក្រាំងស្វាយ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។

ករណីទី៥: ឆក់ខ្សែក នៅចំណុចភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៥។

ករណីទី៦: ឆក់ខ្សែក នៅចំណុចផ្លូវលេខ៣A២(បុរី លឹម ឈាងហាក់) ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។

ឃាត់ខ្លួនជនសង្ស័យ០២នាក់៖១-ឈ្មោះស៊ុន វណ្ណះ ភេទប្រុស អាយុ២១ឆ្នាំ។ ២-ឈ្មោះស៊ីស៊ី ដារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×