ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២២:១០នាទីយប់ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទលួចម៉ូតូ០១គ្រឿងម៉ាកHONDA SCOOPY ពណ៌សនៅចំណុចលើផ្លូវលេខ២១៥ កែងផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ប្រព្រឹត្តបទល្មើសនៅចំណុចមុខហាងលក់ពូកយីហោសំបូរលាភ ផ្លូវលេខ២៧១ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធនីភ្នំពេញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៩:១៧នាទី ។
ជនសង្ស័យ:១-ឈ្មោះ ចាន់ ម៉ានូន ហៅ នូន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។ (មានសារធាតុញៀន) ។២-ឈ្មោះ ចែម សុភ័ត្រ្តា ហៅ ត្រា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។ (មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ រឿន ចិត្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៣៤៤ ផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក ១.ម៉ូតូ០១គ្រឿងម៉ាកHONDA SCOOPY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HE.4588 ស៊េរីឆ្នាំ២០១៩ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពលួចយក។
២.កាបូបស្ពាយពណ៌ខ្មៅម៉ាកDior ចំនួន០១។ ៣.ស្លាកលេខម៉ូតូ ចំនួន០១ ។ ៤.ដែកកែឆ្នៃមុខស្រួច សម្រាប់កាច់កម៉ូតូ ចំនួន០១។ ៥.កូនសោមាត់លេខ៨ចំនួន០១ ចាប់យកពីជនសង្ស័យឈ្មោះ ចាន់ ម៉ានូន ។
បច្ចុប្បន្ន : ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី






