Monday, November 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលខេត្តតាកែវ ហៅអ្នកផលិតមាតិកា មកវាស់កម្ពស់ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូ មុខមាត់ខេត្តតាកែវ

ខេត្តតាកែវ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា នាព្រឹកថ្ងៃចន្ទទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលតម្រង់ទិសផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ។

បន្ទាប់ពីមានជនមិនស្គាល់អត្តសញ្ញាណបានផលិតមាតិកាពាក់ព័ន្ធខេត្ដតាកែវ ថាសាហាវឃោរឃៅជាងគេ បានរៀបចំថតរូបភាពធ្វើនៅលើផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម Facebook & TikTok ឯកឧត្តមនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាអោយកម្លាំងនគរបាលខេត្ដ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា កោះហៅជននោះមកធ្វើការសាកសួរ នៅវេលាម៉ោង២១ និង៣០នាទីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញ បានធ្វើការអប់រំឈ្មោះ តែត បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ទីកន្លែងកំណើតនៅស្រុកគីរីវង់ ខេត្ដតាកែវ (បច្ចុប្បន្នរស់នៅភ្នំពេញ)ដែលជាអ្នកផលិតមាតិកា មកធ្វើការសុំទោស និងធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពផលិតមាតិកាធ្វើអោយប៉ះពាល់កិត្តិយសសេចក្ដីថ្លៃថ្នូរ មុខមាត់ខេត្ដតាកែវទាំងមូលផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×