Monday, November 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​នគរបាល​ប៉ុស្តិ៍​បន្ទាយឆ្មារ​ កោះហៅមេឈ្មួញទិញលក់ស្រូវ​ម្នាក់មកអប់រំ​ ណែនាំ​ ធ្វើ​កិច្ចសន្យា​ ក្រោយពេលសរសេរសារបង្ហោះលើហ្វេសប៊ុក

​បន្ទាយមានជ័យ៖ នៅព្រឹក​ថ្ងៃទី​០៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២៥​ មន្ត្រី​នគរបាល​ប៉ុស្តិ៍​បន្ទាយឆ្មារ​ នៃ​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​ បានអញ្ជើញ​ឈ្មោះ​ ហុក​ បញ្ញា​ ភេទ​ស្រី​ អាយុ​ ៣៥​ ឆ្នាំ​ មុខរបរ​ ទិញលក់ស្រូវ​ រស់នៅ​ភូមិ​ ស្រះជ្រៃ​ ឃុំ​ បន្ទាយឆ្មារ​ ស្រុក​ ថ្មពួក​ ខេត្ត​បន្ទាយមានជ័យ​ មកអប់រំ​ ណែនាំ​ ធ្វើ​កិច្ចសន្យា​ រួចអោយត្រលប់​ទៅផ្ទះ​វិញ​ដើម្បី​កែខ្លួន​ ។

រកមុខ​ឃេីញ​ហើយ​ នេះហេីយ​ជា​ឈ្មួញ​ ទុច្ចរិត​ដែល​កំពុង​ធ្វេី​បាបកសិករ​ ខ្ញុំ​សំណូមពរ​ សមត្ថកិច្ច​ និង​មន្ត្រី​ជំនាញ​ក្រសួង​កសិកម្ម​ ស្រាវជ្រាវ​ អត្តសញ្ញាណ​ ម្ចាស់​ គណនី​ ហ្វេសប៊ុក​ ឈ្មោះ​ @Penha Hok តេី​គាត់​ជា​អ្នកណា​ពិតប្រាកដ​ ?  ហេតុ​អ្វី​មកក្ដៅក្រហាយ​ចំពោះ​អ្នកកាសែត​ជួយ​ទិញស្រូវ​កសិករ​ទៅវិញ​ ?

ម្ចាស់​ គណនី​ ហ្វេសប៊ុក​ ឈ្មោះ​ @Penha Hok  បានសរសេរថា តស់ឈ្មួញកណ្តាលគ្នាយើង សម្រាកទិញស្រូវសិនអោយអា អ្នកពត័មានវាទិញម្តង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×