Wednesday, November 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ២២នាក់ នៅក្រុងច្បារមន

ខេត្តកំពង់ស្ពឺ ៖ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឆ្មក់ចូលបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងខុសច្បាប់ មួយកន្លែង ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ២២នាក់។

ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល នៃស្នងការនគរបាល ខេត្តកំពង់ស្ពឺ បានឆ្មក់ចូលទីតាំងលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀ) នៅផ្លូវជាតិលេខ៤ ភូមិសំបួរ សង្កាត់ច្បារមន (ស្រី០១នាក់)។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងសរុបមាន តុសម្រាប់លេងបៀចំនួន៣, កៅអី២០, កាក់ដូរលុយ២៣០កាក់, ទូរស័ព្ទដៃ២០គ្រឿង ,បៀ២កេស ស្មើនឹង៣៣៦ហ៊ូ, រថយន្ត១គ្រឿង, ម៉ូតូ០៤គ្រឿង និងសម្ភារ មានលុយមួយចំនួន។

បច្ចុប្បន្នមនុស្ស និងសម្ភារ:បាននាំយកមករក្សាទុកនៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីសួរនាំបន្តនិងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×