បាត់ដំបង ៖ កាលពីថ្ងៃទី០៥ខែ វិច្ឆិកាឆ្នាំ២០២៥ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដឹកនាំកម្លាំងស្រាវជ្រាវនិងបង្រ្កាបក្មេងទំនេីងចំនួន០៤នាក់នាំមកអធិការដ្ឋាន ក្រោយពេលពួកគេធ្វេីសកម្មភាពដោយប្រេីកាំបិតកាប់ ទៅលើជនរងគ្រោះចំនួន០២ នាក់ឱ្យរងរបួសធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី០៤ខែ វិច្ឆិកា ឆ្នាំ២០២៥វេលាម៉ោង២១និង៣០ នាទីនៅលេីផ្លូវក្នុងភូមិបឹងបី ឃុំរបស់មង្គលស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនរងគ្រោះពីរនាក់បងប្អូនជិះម៉ូតូគឺ៖១-ឈ្មោះ ថាំង លីម៉េង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ២-ឈ្មោះ ថាំង លីម៉ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា ក្រុមក្មេងទំនេីងនេះរស់នៅក្នុងមូលដ្ឋានស្រុកមោងឫស្សី ០៣នាក់និងស្រុករុក្ខគីរី០១នាក់ ដែលសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបដកហូតបានកាំបិតចំនួន០២ដេីមនិងម៉ូតូជិះប្រព្រឹត្តិសកម្មភាពល្មេីស។
លោកអធិការបន្តថា គ្មានគំនុំ គ្មានទំនាស់ហេីយក៏គ្មានការយល់ច្រឡំមនុស្សអ្វីដែរគឺពួកគេជិះម៉ូតូឃេីញជនរងគ្រោះជិះម៉ូតូតាមផ្លូវស្ងាត់ៗតែ០២នាក់ក៏កាប់យកៗតែម្តង។
ជនរងគ្រោះបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យ រីឯជនបង្កហេតុត្រូវបានរៀបចំបញ្ជូនមកផែនជំនាញអនុវត្តតាមផ្លូវច្បាប់ហេីយ៕រក្សាសិទ្ធដោយ៖សុទ្ធលី




