Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធា​ជើង​ទឹក​អា​ហ្សង់​ទីន ៖ ទោះបី​ក្តីសង្ឃឹម​នៅ​មាន​តិចតួច តែ​យុទ្ធនាការ​សង្គ្រោះ​នៅតែ​បន្ត​…

spot_img

“​មកទល់ពេលនេះ ពុំទាន់​មាន​ព័ត៌មាន ប្រាកដប្រជា​ពី​ស្ថានភាព​របស់​នាវាមុជទឹក​។ ហេតុ​នេះ​ពុំ​ទាន់​អាច​ទាត់ចោល​លទ្ធភាព ដែឡ​នាវិក​លើ​នាវា​មុជទឹក San Juan នៅ​មាន​ជីវិត ក្នុង​សភាព​ដ៏​សែន​វេទនា​”។​

នាវា​មុជទឹក ARA San Juan

​​ក្នុង​សន្និសីទកាសែត​ថ្ងៃទី ២៦/១១ (​ម៉ោង​តំបន់​) អ្នកនាំពាក្យ​យោធា​ជើង​ទឹក​អា​ហ្សង់​ទីន Enrigue Balbi ឲ្យដឹងថា ស្ថាប័ន​នេះ ពុំ​ទាន់​លើកលែង​ករណី ដែល​នាវិក​នៃ​នាវាមុជទឹក ARA Jan Juan នៅ​មាន​ជីវិត ទោះបី​ការ​រុករក​បាន​ដំណើរការ​អស់ ១១​ថ្ងៃ​ហើយ​ក្តី​។​

​អ្នកនាំពាក្យ Belbi ពោល ៖ “​មកទល់ពេលនេះ ពុំទាន់​មាន​ព័ត៌មាន​ប្រាកដប្រជា​នា​មួយ​ពី​ស្ថានភាព​នៃ​នាវាមុជទឹក​ទេ​។ ដូច្នេះ​ពុំ​អាច​មើល​រំលង​លទ្ធភាព​ដែល​នាវិក​ក្នុង​នាវា ARA San Juan នៅ​បន្ត​មាន​ជីវិត​តែ​ក្នុង​ស្ថានភាព​ដ៏​លំបាក​បំផុត​”​។​

អ្នកនាំពាក្យ​យោធា​ជើង​ទឹក​អា​ហ្សង់​ទីន Enrigue Balbi

​ឆ្លើយតប​នឹង​សំណួរ​ថា នាវាមុជទឹក​នេះ​អាច​ផ្ទុះ​ក្រោម​សមុទ្រ​ទេ​? អ្នកនាំពាក្យ​ឆ្លើយ RAR-Sanjuan ពុំមាន​យក​តាម​គ្រាប់បែក​ឡើយ ហើយ​ស្នូរ​ផ្ទុះ​កត់ត្រា បាន​នៅ​កន្លែង​ដែល​នាវា​នេះ​បាត់​ខ្លួន ក៏​ពុំ​មែន​ជា​ស្នូ​ផ្ទុះ​របស់​គ្រ​រាប់​បែក​ដែរ​។ លោក​ពោល​បន្ត មូលហេតុ​អាច​បណ្តាល​មក​ពី​ឧស្ម័ន​អ៊ីដ្រូហ្សែន​ខាប់ ហើយ​បើ​វា​ជា​ការពិត នោះ យើងខ្ញុំ​ពុំ​យល់ថា ហេតុអ្វី​បានជា​ឧស្ម័ន​អ៊ីដ្រូសែន បែរ​ជា​ឡើង​ខ្ពស់​បែបនេះ​ទៅ​វិញ​។​

​អ្នកនាំពាក្យ​ដដែល​ប្រាប់ថា នាវា​នេះ​ត្រូវបាន​ត្រួតពិនិត្យ​ទាំងស្រុង ២​ថ្ងៃ​មុនពេល​ចេញដំណើរ ហើយ​នាវា​ពុំ​ត្រូវបាន​ចេញ​ប្រតិបត្តិការ​ឡើយ ប្រសិនបើ​គេ​មើលឃើញ​ពុំ​មាន​ភាពប្រក្រតី​ណាមួយ​នោះ​។​

សាច់ញាតិ​ជនរងគ្រោះ​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ បើ​តាម​លោក​រហូតទល់​ពេលនេះ​គឺ​កំពុង​ស្ថិតក្នុង​ស្ថានភាព​សង្ឃឹម​ផង និង​អស់សង្ឃឹម​ផង​។​

​​រហូតទល់​បច្ចុប្បន្ន​នេះ​មាន​នាវា​និង​យន្តហោះ ៣០​គ្រឿង រួម​ជាមួយ​មនុស្ស​ប្រមាណ​៤០០០​នាក់ ដែល​មកពី​ប្រទេស​ចំនួន​១៣ កំពុង​បន្ត​ការងារ​រុករក​ទោះបី​ក្តីសង្ឃឹម​នៅសល់​តិច​ក៏ដោយ​៕ ដោយ ៖ ចន្ទ្រា​

spot_img
×