Saturday, November 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងអប់រំ÷ បើយើងចេះប្រើAI នោះនាំឱ្យមានប្រយោជន៍ដល់ការសិក្សារីកចម្រើនផ្ទុយទៅវិញបើយើងប្រើមិនចំនាំឱ្យមានគុណវិបត្តិ

ខេត្តកំពង់ចាម: “ស្របពេលដែលសម័យបច្ចេកវិទ្យាAI មានការរីកចម្រើន សូមឱ្យកូនសិស្សត្រូវស្រាវជ្រាវមេរៀនផ្សេងៗបានគ្រប់ទាំងអស់មានទាំងភាសាខ្មែរនិងភាសាអង់គ្លេសដែលផ្ដល់អត្ថប្រយោជន៍ដល់យើងបើចេះប្រើត្រឹមត្រូវ បើនាំគ្នាលេងហ្គេមនិងface book គឺអត់បានប្រយោជន៍នោះទេ”។នេះជាប្រសាសន៍លើកឡើងរបស់លើកឡើងរបស់ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៨វិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ។ជាមួយនោះមានការចូលរួមពីសិស្សានុសិស្សលោកគ្រូអ្នកគ្រូមាតាបិតាសិស្សសរុបជាង១០០០នាក់ ហើយកិច្ចការនេះដំណើរការបានក្រោមការសម្របសម្រួលពីឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តផងដែរ។

ឯកឧត្តមកើត រិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានប្រសាសន៍ឲ្យដឹងថា:សិស្សដែលបានមកចូលរួមជ្រើសរើសសិស្សពូកែពានរង្វាន់សម្ដេចបវរធិបតីគឺមកពីវិទ្យាល័យចំនួន៥ក្នុងស្រុកព្រៃឈរ ដែលមានចំនួនជិត២០០ នាក់ក្នុងនោះសិស្ស ដែលបានប្រឡងជាប់មានចំនួន២៥រូប ហើយសិស្សដែលជាប់ច្រើនជាងគេគឺនៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹងតែម្ដង។
ទាំងនេះគឺដោយមានការយកចិត្តទុកដាក់ពីបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានដាក់វិញ្ញាសាអោយសិស្សថ្នាក់ទី១០ ដើម្បីប្រលងជ្រើសរើសសិស្សពូកែ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានប្រសាសន៍បន្តថា ផ្ដើមចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗនេះគឺជាផ្នែកមួយនៃជីវិតឆ្ពោះទៅរកភាពជោគជ័យ តាមបំណងប្រាថ្នារបស់រដ្ឋមន្ត្រីក្រសួងអប់រំនិងសម្ដេចបវរអធិបតីជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ ហើយភាពជោគជ័យរបស់ប្អូនគឺជាភាពជោគជ័យរបស់ជាតិដែរ។ព្រោះថាផ្អែកលើការខិតខំរបស់ប្អូនៗគឺជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិដែលមិនអាចខ្វះបាន ជាមួយនោះក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានជួយបង្ហាត់បង្រៀនចំណេះដឹងដល់ប្អូនៗឲ្យមានសមត្ថភាពចូលរួមប្រកួតប្រជែង
ហើយនិងមានរង្វាន់លើកទឹកចិត្តព្រោះថាជោគជ័យក្នុងជីវិត មានតែការតស៊ូខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា។គេថាប្រទេសជាតិមួយដែលខ្លាំងគឺប្រជាជនត្រូវតែខ្លាំង។ដូច្នេះគ្មានដានជើងខ្ជិលច្រអូសនោះទេ។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានរំលឹកថាគ្រាដែលរូបលោកនៅយុវជន ធ្លាប់រៀននៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ពេលដែលប្រឡងជាប់ជាសិស្សពូកែឈរនៅដងទង់ជាតិគ្រូចែកសៀវភៅឲ្យ៤ទៅ៥ ក្បាលគឺសប្បាយចិត្តណាស់។ដោយនឹកឃើញពីអនុស្សាវរីយ៍ក៏បានគៀងគរថវិកាពីមិត្តភក្តិជិតឆ្ងាយបានសាងសង់បណ្ណាល័យគុណគ្រូ ដើម្បីរំលឹកគុណដល់គ្រូ ដែលបានផ្ដល់ចំណេះដឹងនៅវិទ្យាល័យនេះ។ដូច្នេះសូមប្អូនៗកុំភ្លេចសាលាដែលយើងធ្លាប់បានរៀនផ្ដល់ចំណេះដឹងដល់យើង ពេលដែលមានការងារធ្វើល្អៗ នៅក្នុងសង្គមត្រូវតែត្រឡប់មកស្រុកកំណើតដើម្បីជួយអភិវឌ្ឍន៍និងលើកកម្ពស់វិស័យអប់រំឲ្យកាន់តែមានការរីកចម្រើន ហើយត្រូវចងចាំថា”ពេលផឹកទឹកត្រូវនឹកដល់ប្រភពពេលជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំ”។

ចំណែកឯកឧត្តម ហង់ ជួនណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំវិញមានប្រសាសន៍ហើយដឹងដែរថា
ជាមួយនោះសូមថ្លែងអំណរគុណដល់ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សហការជាមួយអាជ្ញាធរមូលដ្ឋានព្រមទាំងរដ្ឋបាលខេត្តបានរៀបចំការប្រឡងសិស្សពូកែថ្នាក់ទី១០ ដើម្បីដណ្ដើមពានរង្វាន់សម្ដេចបវរធិបតី ហើយវិទ្យាល័យហ៊ុន សែន ព្រៃទទឹងនេះគឺជាសាលារៀនមួយ ដែលឯកឧត្តមធ្លាប់បានសិក្សានិងជាស្រុកកំណើត ។ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើនប្រកបដោយគុណភាពទាល់តែប្រជាជនខ្លាំងហើយអភិវឌ្ឍន៍ឆាប់រហ័សបានគឺត្រូវការធនធានមនុស្ស ក្រោមការដឹកនាំរបស់សម្ដេចតេជោនិងសម្ដេចបវរអធិបតីគឺបានយកចិត្តទុកដាក់និងលើកកម្ពស់លើវិស័យអប់រំឲ្យកាន់តែមានការរីកចម្រើននិងប្រកបដោយគុណភាព។ជាមួយនោះក្មួយៗដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ទី១០ហើយនៅសល់រយៈពេលបីឆ្នាំទៀតនឹងត្រូវប្រឡងសញ្ញាបត្រទុតិយភូមិ ដែលទាមទារឲ្យយកចិត្តទុកដាក់លើការសិក្សាបន្ថែមទៀតដើម្បីឱ្យលទ្ធផលទទួលបាន
និទ្ទេសA។

សូមបញ្ជាក់ថាសិស្សពូកែប្រឡងជាប់ទទួលបានចំណាត់ថ្នាក់លេខមួយគឺមានប័ណ្ណសរសើរមួយសន្លឹក ចេញដោយរដ្ឋមន្ត្រីក្រសួងអប់រំ ម៉ូតូម៉ាកC125 មួយគ្រឿង ថវិកាមួយលានរៀល សៀវភៅពីរឈុត ចំណាត់ថ្នាក់លេខ២ ទទួលបានប័ណ្ណសរសើរមួយសន្លឹក ម៉ូតូវ៉េវមួយគ្រឿង ថវិកាមួយលានរៀល សៀវភៅពីរឈុត ចំណាត់ថ្នាក់លេខ៣ ទទួលបានប័ណ្ណសរសើរមួយសន្លឹក ម៉ូតូវ៉េវមួយគ្រឿង ថវិកាមួយលានរៀល សៀវភៅពីរឈុត៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×