ខេត្តកោះកុង ៖ នៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានចុះសួរសុខទុក្ខកុមារីម្នាក់ដែលត្រូវឆ្កែចំនួន ៧ ក្បាលព្រួតគ្នាខាំ ពេលធ្វេីដំណេីរត្រលប់ពីសាលារៀនវិញ ។
កុមារីរងគ្រោះ មានឈ្មោះ ឌី ដានីន អាយុ ៤ ខួប រស់នៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ត្រូវបានឆ្កែចំនួន ៧ ក្បាលព្រួតគ្នាខាំ បង្ករឱ្យមានរបួសធ្ងន់ធ្ងរ ហេីយត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្តកោះកុង ទៅទទួលយកតាមរថយន្តសង្គ្រោះ មកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ។
កុមារីរងគ្រោះទទួលបានការថែទាំ ព្យាបាលយ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ ជាពិសេសការយកចិត្តទុកដាក់តាមដានជាប្រចាំរបស់លោកជំទាវអភិបាលខេត្ត ។
ស្ថានភាពរបស់គាត់នៅពេលនេះ មានសភាពបានប្រសេីរបន្តិចហេីយ និងកំពុងសម្រាកបន្តការតាមដាន និងថែទាំ ព្យាបាល យ៉ាងយកចិត្តទុកដាក់បំផុត៕ រក្សាសិទ្ធដោយ៖សុទ្ធលី











