Sunday, November 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ និងសម្តេចធិបតី ថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ ចំពោះការប្រទានព្រះរាជដំណាក់ចំនួនពីរ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រៀបចំធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតរួមគ្នា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយនូវសេចក្តីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបវរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជដំណាក់ចំនួន ២ សម្រាប់រៀបចំធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ។

ទូលព្រះបង្គំជាខ្ញុំ មានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំ ទូលថ្វាយនូវសេចក្តីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ និងព្រះរាជសារមរតកសាសន៍ ស្តីពីការប្រទានព្រះរាជដំណាក់ចំនួនពីរ ជូនរាជរដ្ឋាភិបាល កម្ពុជា សម្រាប់រៀបចំធ្វើជាសារមនី្ទរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ

១- ព្រះរាជដំណាក់ទក្សិណ លេខក្បាលដី ២៤៥ ទំហំ ២៨៤៣ម២ ដែលមានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុលេខ ១២០២០៧០៣-០២៤៥ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

២- ព្រះរាជដំណាក់ពុល លេខក្បាលដី ១៥១ ទំហំ ៣៥៣៩ម២ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុលេខ ១២០២០៧០៣-០១៥១ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ក្រោយពេលដែលអស់ពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែប្រោសព្រះរាជទាន ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំពោះរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបរិច្ចាគ និងលះបង់គ្រប់បែបយ៉ាងជូន ប្រជារាស្ត្រកម្ពុជា ។

ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានព្រះរាជទានដល់ទូលព្រះបង្គំជាខ្ញុំ នាឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះ បង្គំជាខ្ញុំ នឹងរៀបចំជួសជុលកែលម្អ ថែរក្សា ព្រះរាជដំណាក់ទាំងពីរខាងលើ ដែលជាកេរដំណែលដ៏ឧត្ដុង្គឧត្តម របស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីរៀបចំចាត់ចែងធ្វើជាសារមនី្ទរជាតិ និងដើម្បីទុកជាសម្បត្តិបេតិក៍ភណ្ឌជាតិ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×