កំពង់ចាម:”កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវគោរពដោយម៉ឺងម៉ាត់នៅរដ្ឋធម្មនុញ្ញបទបញ្ញត្តិច្បាប់និងរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលនិងអប់រំខ្លួនប្រកបដោយការតស៊ូអត់ធ្មត់ព្យាយាមដើម្បីក្លាយជាកងទ័ព ដែលមានវិន័យសេចក្តីថ្លៃថ្នូរសក្តិសមជាកូនចៅដ៏ពិតប្រាកដរបស់ប្រជាជនហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ”។នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងក្នុងឱកាសពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា
(៩ វិច្ឆិកា១៩៥៣ ៩វិច្ឆិកា២០២៥ )និងទិវាកំណើតកងយុទ្ធពលខេមរភូមិន្ទដោយធ្វើឡើងនៅទីលានវិមានឯករាជ្យក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា: នេះគឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរដើម្បីរំលឹកគុណូបការ:ដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យពីអាណានិគមនិយមបារាំងនិងរំលឹកគុណដោយវិរជនកងកម្លាំងប្រដាប់អាវុធនៃកងយុទ្ធបរខេមរៈភូមិន្ទ នៅគ្រប់ជំនាន់ដែលបានឆ្លងកាត់នៅគ្រប់ដំណាក់កាលធំៗជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិរួមមានការដណ្ដើមឯករាជ្យ ការពុះពារឆ្លងកាត់ដំណាក់កាលនៃសង្គ្រាមនិងរបបប្រល័យពូជសាសន៍ប៉ុល ពត។ជាពិសេសលើមូលដ្ឋាននៃជ័យជំនះថ្ងៃ ៧ មករា១៩៧៩ ដែលបានកសាងនៅអ្វីៗគ្រប់បែបយ៉ាងដូចបច្ចុប្បន្ន។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបន្តថាជាការពិតទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកានិងទិវាកំណើតកងយោធពលខេមរៈភូមិន្ទនាឱកាសនេះគឺបានឆ្លុះបញ្ចាំងពីរជោគជ័យក្នុងកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិខ្មែរយើងទាំងមូលដែលបានឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយប្រកបដោយភាពបត់បែននៃដំណើរប្រវត្តិសាស្ត្រដល់ស្មុគស្មាញជាច្រើនជាពិសេសឆ្លងកាត់រយៈពេល៧២ឆ្នាំ កន្លងមកនេះ រហូតដល់បច្ចុប្បន្នគឺនៅតែថែរក្សាបាននៅអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធរបស់ជាតិកម្ពុជា ជាកងយុទ្ធពលខេមរៈភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជនដើម្បីប្រជាជននិងឆ្លើយតបទៅសំណូមពរនៃការតស៊ូរបស់ប្រជាជនអ្វីៗទាំងអស់ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាជនកម្ពុជា។ជាការពិតណាស់ពិធីនេះគឺប្រារព្ធអបអរសាទរខួបលើកទី៧២នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកានិងទិវាកំណើតកងយុទ្ធពលខេមរៈភូមិន្ទ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្រោមព្រះរាជ្យបូជនីយកិច្ចដឹកនាំកម្លាំងប្រដាប់អាវុធក្នុងព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តមព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រព្រះវររាជមាតាឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនៈកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក្នុងការទាមទារឯករាជ្យពីអាណានិគមនិយមបារាំងក្នុងអំឡុងឆ្នាំ១៩៥៣៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

























