Sunday, November 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលក្រុងកែប កោះហៅអាជីវករម្នាក់លក់ដូរនៅឆ្នេរកែប មកធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍

ក្រុងកែប ៖ នៅថ្ងៃទី០៩ ខែ ឆ្នាំ២០២៥រដ្ឋបាលក្រុងកែប សូមបំភ្លឺជូនសាធារណៈជន អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក និងអង្គ ភាពសារព័ត៌មានឲ្យបានជ្រាបថា បន្ទាប់ពីមានការចុះផ្សាយជាបន្តបន្ទាប់អំពីការមិនពេញចិត្តរបស់ភ្ញៀវទេសចរណ៍ ដែលបានមកលេងកម្សាន្តនៅក្រុងកែប ខេត្តកែប បានថតវីដេអូរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដោយបាន លើកឡើងថា ខេត្តកែបចំណតសាធារណៈមុខតូបមិនឲ្យចតទេ លុះត្រាតែជួលតូបទើបអនុញ្ញាតឲ្យចត តូបមួយ តំលៃ៥០ដុល្លារ អ្នកចង់មកលេងកែប មិនបាច់មកទេ កោរមិនដាក់ទឹកទេ ។

អាជ្ញាធរក្រុង បានសហការជាមួយនឹងមន្ទីរទេសចរណ៍ខេត្តកែប កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញលោកស្រី ឆោម គឹមធើយ មុខរបរជាអាជីវករលក់ដូរនៅឆ្នេរកែប មកសាកសួរដោយលោកស្រីបាន បញ្ជាក់ថា គាត់បាននិយាយប្រាប់ភ្ញៀវឲ្យទៅចតនៅចំណតផ្សេង ចំពោះតម្លៃតូបជួល មួយ៥០ដុល្លារ គាត់ក៏បាន ទទួលស្គាល់ថាបានជម្រាបដល់ភ្ញៀវក្នុងតម្លៃនេះពិតប្រាកដមែន ក្នុងតម្លៃចចារ ប៉ុន្តែបើគាត់ទិញម្ហូបចាប់ពី៤មុខ ឡើងទៅ គឺមិនគិតថ្លៃតូបឡើយ។

ចំពោះករណីនេះលោកស្រី ឆោម គឹមធើយ បានឯកភាពតាមការណែនាំរបស់អាជ្ញាធរក្រុង និងមន្ទីរ

ទេសចរណ៍ខេត្តកែប យល់ព្រមធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវ ទេសចរណ៍ និងសូមសន្យាដូចខាងក្រោម៖

១.មិនឆ្លៀតឱកាសតំឡើងថ្លៃឡើយ ពិសេសថ្ងៃបុណ្យជាតិ និងអន្តរជាតិផ្សេងៗ ២.រក្សាចំណតរថយន្តជាចំណតសាធារណៈ

៣.មានបញ្ជីរាយមុខម្ហូប វិក្កយបត្រ ឈ្មោះទីតាំង និងលេខទូរសព្ទទំទាក់ទំនងឲ្យបានត្រឹមត្រូវ ៤.ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថានឲ្យបានស្អាតជាប្រចាំ។ល។

ជាមួយគ្នានេះរដ្ឋបាលក្រុងកែប សូមជម្រាបជូនថា ក្នុងករណីដែលបងប្អូនជួបប្រទះនូវភាពមិនប្រក្រតី ណាមួយលើការផ្តល់សេវាកម្មនានា ពិសេសពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍ សូមទំនាក់ទំនងទៅកាន់រដ្ឋបាលក្រុងកែប៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×