តាកែវ៖ អគ្គលេខាធិការរងកាកបាតក្រហមកម្ពុជា លោកជំទាវ ម៉ែន នារីសោភ័គ បានមានប្រសាសន៍ថា អ្នកស័គ្ម្រចិត្តរបស់កាកបាតក្រហមកម្ពុជា គឺជាកម្លាំងចលករដ៍មានសន្តានុភាពលើការងារមនុស្សធម៍ និងជាក្តីសង្ឃឹមសម្រាប់ជនងាយរងគ្រោះផ្សេងៗ តាមរយៈសកម្មភាពចុះជួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា នឹងគ្រប់កាលៈទេសៈ ។
ថ្លែងនៅចំពោះមុខអ្នកស័គ្ម្រចិត្តដែលមកពីគ្រប់ក្រុង ស្រុកទាំង១០របស់ខេត្តតាកែវ និងយុវជនកាកបាតក្រហមប្រមាណជាង៤០០នាក់ ដែលបានអញ្ជើញចូលរួមនៅក្នុងទិវាអន្តរជាតិនៃអ្នកស័គ្ម្រចិត្ត ក្រោមប្រធានបទ អ្នកស័គ្ម្រចិត្តដើម្បីអភិវឌ្ឍខ្លួនអ្នកនិងសង្គម ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្ត នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងនៃកាកបាតក្រហមកម្ពុជា បានលើកឡើងថា ទិសដៅតែមួយរបស់កាកបាតក្រហមកម្ពុជា គឺដើម្បីមនុស្សធម៌ ហើយការងារមនុស្សធម៌នេះ គឺយើងចាប់ផ្តើមពីខ្លួនយើងទៅ ដោយជួយទៅដល់អ្នកងាយរងគ្រោះដោយគ្រោះធម្មជាតិ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយទីទាល់ក្រ ដោយស្មោះ ហើយអ្នកស័គ្ម្រចិត្តរបស់កាកបាតក្រហមកម្ពុជា ក៍ជាផ្នែកមួយដ៍សំខាន់សម្រាប់អនុវត្តនូវទិសដៅ និងគោលការណ៍ច្បាស់លាស់របស់កាកបាតក្រហមកម្ពុជាផងដែរ ។
លោកជំទាវអគ្គលេខាធិការរង បន្ថែមទៀតថា អ្នកស័គ្ម្រចិត្តនេះ គឺធ្វើដើម្បីសហគមន៍ ដើម្បីគ្រួសារ និងដើម្បីសង្គមជាតិទាំងមូល តាមរយៈសកម្មភាពចុះជួយប្រជាពលរដ្ឋនៅតាមភូមិឃុំ ដោយពុំគិតពីការ នឿយហត់នោះទេ ដោយគិតតែពីសកម្មភាពមនុស្សធម៌តែប៉ុណ្ណោះ ហើយសកម្មភាព និងកាយវិការរបស់ អ្នកស័គ្ម្រចិត្ត គឺជាក្តីសង្ឃឹមសម្រាប់អ្នករងគ្រោះដទៃៗ មានន័យថា នៅទីណាមានទុក្ខលំបាក ឬកើតមាន នូវគ្រោះធម្មជាតិ នៅទីនោះនឹងមានអ្នកស័គ្ម្រចិត្តរបស់កាកបាតក្រហម ចាំជួយសម្រាលទុក្ខលំបាករបស់បងប្អូន និងរាយការណ៍ជូនដល់អាជ្ញាធរពាក់ព័ន្ធបានដឹងលឺ ដើម្បីដោះស្រាយជូនភ្លាមៗ ជារួមអ្នកស័គ្ម្រចិត្តរបស់កាកបាទក្រហម គឺជាឆ្អឹងខ្នងរបស់ប្រជាពលរដ្ឋ។
ក្នុងនោះដែរលោកជំទាវ ក៍បានធ្វើការជម្រុញដល់អ្នកស័គ្ម្រចិត្តទាំងអស់ ត្រូវបន្តនិងអនុវត្ត នូវសកម្មភាពការងារមនុស្សធម៌ជាមួយនឹងកាកបាទក្រហមបន្ថែមទៀត ដើម្បីឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បន្តនូវបេសកកម្មមនុស្សធម៌ និងជួយដល់ជនងាយរងគ្រោះ ហើយបើសិនជាកាកបាទក្រហមកម្ពុជាធ្វើសកម្មភាពមនុស្សធម៌នេះតែម្នាក់ឯង ដោយពុំមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងយុវជន និងអ្នកស័គ្ម្រចិត្តទេ ក៍មិនទទួលបានលទ្ធផលល្អនោះដែរ ដូច្នោះសង្ឃឹមថា ការងារមនុស្សធម៌នេះនឹងមានការចូលរួមសហការពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីឲ្យកាកបាទក្រហមបានបន្តបេសកកម្មមនុស្សធម៌ជារៀងរហូត ៕ តាកែវ